ជីវិតកម្សាន្ដ
ក្រោយសន្លប់កន្លះខែ អតតីតបវរកញ្ញាចក្រវាឡ ប្រាសាទ ដាវី បានដឹងខ្លួនវិញហើយ
អតតីតបវរកញ្ញាចក្រវាឡ (Top Ten) គឺកញ្ញា ប្រាសាទ ដាវី កាលពីថ្មីៗនេះបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បង្កឲ្យនាងដេកសន្លប់ស្តូកស្តឹងដែលគិតមកទល់ពេលនេះមានរយ:ពេលប្រមាណកន្លះខែ (១៥ថ្ងៃ)ហើយ។

យ៉ាងណាមិញបន្ទាប់ពីដេកសន្លប់អស់រយ:ច្រើនថ្ងៃមកនោះឥឡូវនេះត្រូវបានប្រភពពីក្រុមគ្រួសារបញ្ជាក់ឲ្យដឹងថា ប្រាសាទ ដាវី បានដឹងខ្លួនវិញហើយ។ ប៉ុន្តែគ្រាន់តែនិយាយមិនទាន់បានទេខណ:ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបន្តទៀត។
បើតាមការឲ្យដឹងពីម្តាយតារាស្រី ប្រាសាទ ដាវី បាននិយាយថា «ជំរាបសួរអ៊ុំពូមីងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ឥឡូវនេះកូនស្រីរបស់នាងខ្ញុំ ដាវី បានចេញពីបន្ទប់ ICU ហើយចំណែកសុខភាពរបស់នាងបានធូរស្រាលជាងមុនបន្ដិចហើយ។ នាងបានដកដង្ហើមដោយខ្លួនឯងបានវិញហើយ។

ម្តាយ ប្រាសាទ ដាវី បានបន្ថែមថា នាងដឹងខ្លួនម្ដងៗតែនិយាយមិនទាន់បាននៅឡើយទេនាងខ្ញុំ និងក្រុមគ្រួសារសូមថ្លែងអំណរគុណដល់បងប្អូនញាតិមិត្តទាំងអស់ដែលបារម្ភតែងតែសួរសុខទុក្ខ និងជូនពរនាងជារៀងរាល់ថ្ងៃបានពាក្យជូនពរជាច្រើននេះហើយដែលនាងបានធូរស្បើយឡើងៗរៀលរាល់ថ្ងៃ។
សូមបញ្ជាក់ថាតារាស្រីកញ្ញា ប្រាសាទ ដាវី កាលពីថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២១ កន្លងទៅបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ OCIC ដោយត្រូវរថយន្តឈ្នួលបានបើកបុកពីក្រោយពេញទំហឹងបន្ទាប់ពីនាងធ្វើដំណើរចេញពីធ្វើការ បណ្តាលឲ្យរងរបួសធ្ងន់ និងមានឈាមកកក្នុងក្បាលទៀតផង៕
អត្ថបទៈ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង