នយោបាយ
គណបក្សឃុំល្វាលើ ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណាត្តិទី៥
នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្នាក់ការគណបក្សឃុំល្វាលើ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក សុ ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ។
មានប្រសាសន៍នៅក្នុងពិធីនោះ លោក សុក ផេង បានថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បាននាំការអភិវឌ្ឍលើគ្រប់វិស័យ សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពានថ្នល់ ផ្លូវចាក់កៅស៊ូបេតុង អគ្គិសនី ដល់ទីជនបទ ដែលមិនធ្លាប់មានពីមុនមក។ ដូច្នេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ជាអ្នកបញ្ចប់សង្គ្រាម នាំសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ជាអ្នកកាន់ទង់សន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានោះ បានធ្វើការកោតសរសើរដល់ការខិតខំបំពេញភារកិច្ចបានយ៉ាងល្អរបស់ក្រុមការងារ និងគណបក្សមូលដ្ឋានជាមួយគ្នានោះដែរ លោកបានផ្តល់មតិណែនាំល្អៗជាច្រើនដល់លោក លោកស្រីក្រុមការងារ ឲ្យខិតខំបន្ថែម ក្នុងការបំពេញភារកិច្ចឲ្យកាន់តែល្អ ពិសេសមន្ត្រីបក្សនៅមូលដ្ឋានឃុំល្វាលើ បន្តប្រព្រឹត្តិនូវអំពើល្អតទៅទៀត ដោយបម្រើសេវាជូនប្រជាជនឲ្យបានល្អ ដើម្បីបំពេញនូវគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។
លោក សុក ផេង បានផ្តាំផ្ញើក្នុងពិធីបិទកិច្ចប្រជុំប្រកាសសមាសភាពគណបញ្ជាការយុទ្ធការឃោសនាបោះឆ្នោតថា “សុំឲ្យសមាសភាពដែលបានប្រកាសក្នុងថ្ងៃនេះខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ដើម្បីឲ្យយន្តការបក្សយើងកាន់តែរឹងមាំថែមទៀត។ លោកថា ដរាបណាយន្តការបក្សយើងនៅមូលដ្ឋានកាន់តែងរឹងមាំដែរទៀត បក្សយើងនឹងបន្តកាន់អំណាចជារៀងរហូត។ កាលណាបក្សយើងកាន់អំណាចជារៀងរហូត យើងមានលទ្ធភាពក្នុងការការពារសន្តិភាពនៅគង់វង្ស។ កាលណាសន្តិភាពនៅគង់វង្ស ប្រទេសជាតិយើងនឹងបន្តរីកចម្រើនថែមទៀតជាក់ជាមិនខាន។
សូមបញ្ជាក់ថា អង្គប្រជុំនោះ បានអានសេចក្ដីសម្រេចស្ដីពីការបង្កើតគណបញ្ជាការបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២២ និងការពិនិត្យលើផែនកាយុទ្ធសាស្ត្រសម្រាប់ក្រុមការងារអនុវត្តនាពេលខាងមុខ។ ជាមួយគ្នានោះ អង្គប្រជុំបានពិនិត្យ និងកែសម្រួលសមាសភាពលើសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារចុះជួយតាមបណ្ដាភូមិទាំង៧ ក្នុងឃុំ ក្នុងនោះដែរ ក្រុមការងារបាននាំមកនូវសម្ភារ:ប្រើប្រាស់រួមមាន: បានផ្ដល់អាវដៃវែងជូនថ្នាក់មូលដ្ឋាន ក្នុងនោះម្នាក់ៗទទួលបានអាវ១។
ជាមួយគ្នានោះ ក្រុមការងារបានប្រគេនអំពូលសូឡាដល់ព្រះគ្រូចៅអធិការវត្តចំនួន៤អំពូល ថវិកាប្រគេនព្រះសង្ឃចំនួន២៥០ ០០០រៀល ក្នុងនេះ លោក សុក ផេង ៨០ ០០០រៀល, លោកស៊ី រតនៈ ៥០ ០០០រៀល, លោកប៊ី វីរសុគន្ធ, លោកស្រី ជា នីតា ២០ ០០០រៀល ស្នាក់ការគណបក្សឃុំអំពូលសូឡាចំនួន៦ អាកុល៩០ លីត្រ ផ្កាចំនួន៣ ប្រភេទ សម្រាប់ដាំនៅទីស្នាក់ការបក្ស និងកូនព្រីងមួយចំនួន ចែកជូនលោកមេភូមិ សរុបថវិកាចំនួន៥៧០ដុល្លារ ដែលជាថវិកាមូលនិធិក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan