Connect with us

ព័ត៌មានជាតិ

លោកស្រី ឆាយ ស៊ីវលីន ប្តេជ្ញាទាក់ទាញ​ទេសចរចូលកម្ពុជាក្រោយឡើងកាន់​តំណែងប្រធានសមាគមជាថ្មី

បានផុស

នៅ

លោកស្រី ឆាយ ស៊ីវលីន ត្រូវបានបោះឆ្នោតឲ្យឡើងកាន់តំណែងជាប្រធានសមាគមទេសចរណ៍កម្ពុជាបន្តទៀត ក្រោយពីកាន់តំណែងនេះបានមួយអណត្តិរួចហើយ។

លោកស្រី បានប្រាប់កម្ពុជាថ្មីថា« ខ្ញុំអាចចូលរួមបន្តបេសកម្មរបស់ខ្ញុំតទៅទៀត នូវអ្វីដែលមិនទាន់ចប់…ព្រោះថាការដឹកនាំរបស់ខ្ញុំ កន្លងមកដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏ធ្វើឲ្យផែនការខ្លះនៅទ្រឹងមួយកន្លែង មិនទាន់បានចប់សប់គ្រប់…អ៊ីចឹងឥឡូវនេះយើងមានឱកាសបន្តធ្វើទៀត ឲ្យបានចប់ផែនការរបស់យើង។ ហើយខ្ញុំក៏ពេញចិត្តទទួលធ្វើកិច្ចការនេះបន្តទៀត»។

លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា ផែនការដំបូងដែលត្រូវធ្វើបន្ទាប់ពីទទួលតំណែងជាថ្មីម្តងទៀតនេះ គឺកិច្ចការងារសម្របសម្រួលផ្នែកអាកាសចរឲ្យមានការហោះហើរ ហើយនិងជួយរកទីផ្សារឲ្យត្រូវផងដែរ។ លើសពីនេះទៀត គឺសម្របសម្រួលជាមួយសហគមន៍ទេសច​រណ៍ ព្រោះសហគមន៍ទេសចរណ៍មានតួនាទីសំខាន់ក្នុងការពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរ។ លោកស្រីបន្តថា « យើងមិនចង់ឲ្យភ្ញៀវទេសចរណ៍មកមើលតែតំបន់សំខាន់ៗតែប៉ុន្មានកន្លែងនឹងហើយ គាត់ត្រឡប់ទៅវិញដូចពីមុនទេ យើងចង់ឲ្យគាត់(ភ្ញៀវ)ស្នាក់នៅឲ្យយូរ ស្របពេលដែលយើងប្រកាសបើកប្រទេសនៅពេលនេះ យើងបើកមុនគេ ហើយការចាក់វ៉ាក់សាំងរបស់យើងក៏ឈានមុខគេផងដែរ…អ៊ីចឹងយើងមាន​យុទ្ធសាស្រ្តមួយធ្វើយ៉ាងម៉េច​ឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ពិតប្រាកដ»។

ប្រធានសមាគមទេសចរណ៍កម្ពុជា បានបន្ថែមថា សព្វថ្ងៃសមាគមបានជួយរាល់បញ្ហាប្រឈមរបស់សមាជិកទាក់ទងនឹងច្បាប់ទម្លាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្តផ្សេងៗ។ លោកស្រីថា« តួនាទីរបស់យើងជួយដល់សមាជិកសមាគម រៀបចំយុទ្ធសាស្រ្ត រកផលិតផលអ្វីដែលថ្មី ដាក់ជូនឲ្យសមាជិក…ហើយយើងក៏តំណាងឲ្យកម្ពុជានៅក្នុងថ្នាក់អាស៊ាន ដូចជា អាស៊ានចង់បានអ្វីពីកម្ពុជា ហើយកម្ពុជាចង់បានអ្វីពីអាស៊ាន និងជំរុញកិច្ចសហការរវាងកម្ពុជា និងអាស៊ាន»។

សូមបញ្ជាក់ថា លោកស្រី ឆាយ ស៊ីវលីន បានជាប់ជាប្រធានសមាគមទេសចរណ៍កម្ពុជាចំនួន២អាណត្តិមកហើយ ក្រោយមានការបោះឆ្នោតសម្រេចរបស់សគណៈកម្មការ​សមាគមទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ Courtyard by Marriott សង្កាត់បឹងរាំង២ ខណ្ឌដូនពេញ៕

អត្ថបទ៖ ទួន សុផល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម