Connect with us

ព័ត៌មានជាតិ

មុនចូលប្រឡូកក្នុងវិស័យសណ្ឋាគារ គួរយល់ដឹងពីអ្វីខ្លះ?

បានផុស

នៅ

លោក លួន អានចំណេះ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AMATAKE INNOVEST CO LTD និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចែករំលែកបទពិសោធន៍ដល់អ្នកដែលចង់ប្រឡូកក្នុងវិស័យសណ្ឋាគារ។ លោកថ្លែងនៅក្នុងកិច្ចពិភាក្សាភាគទី១០ ក្នុងក្របខណ្ឌ​នៃកម្មវិធីមគ្គុទេសក៍​ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ ក្រោមប្រធានបទ «មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យបដិសណ្ឋារកិច្ច» កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាថា អ្នកដែលមានបំណងចង់ប្រឡូក ឬវិនិយោគក្នុងវិស័យសណ្ឋាគារ ការធ្វើ Research (ស្រាវជ្រាវ) ដែលងាយស្រួលបំផុត ដោយគ្រាន់តែលោកអ្នក អាចជ្រើសរើសសណ្ឋាគារដែលពេញនិយមចំនួន ១០។ ឧទាហរណ៍ដូចជា សណ្ឋាគារនៅមណ្ឌលគិរី នៅកំពត នៅកំពង់សោម ដែលយើងទៅលេងហើយឃើញភ្ញៀវចូលច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងដូច្នេះថា « បងយក១០សណ្ឋាគារក្នុងខេត្តនីមួយៗ ហើយទូរសព្ទទៅម្ចាស់សណ្ឋាគារនៅថ្ងៃដែលមិនមានបុណ្យទាន ឬមិនមែនថ្ងៃសៅរ អាទិត្យ ដើម្បីធ្វើសើវេដឹង ពីសន្ទុះនៃភ្ញៀវទេសចរនៅថ្ងៃនីមួយៗ»។

លោក ចំណេះ បានគូសបញ្ជាក់ថា ប្រសិនបើចង់វិនិយោគច្រើនលើវិស័យនេះ គួរតែធ្វើការស្រាវជ្រាវណាមួយឲ្យបានត្រឹមត្រូវ និងយល់ពីទីផ្សារនេះឲ្យបានច្បាស់​ មុននឹងហក់ចូលប្រឡូកក្នុងវិស័យនេះ។

វិស័យសណ្ឋាគារ និងផ្ទះសំណាក់ រងគ្រោះធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ សណ្ឋាគារក្នុងខេត្តសៀមរាបចំនួន ១៧២ ត្រូវបានព្យួរអាជីវកម្ម និង១៨ផ្សេងទៀត ត្រូវបានបិទដំណើរការទាំងស្រុង ខណៈផ្ទះសំណាក់ចំនួន ៩៦កន្លែង បានបិទអាជីវកម្ម និងផ្ទះសំណាក់ចំនួន៩៩កន្លែងទៀត ត្រូវបានផ្អាកប្រតិបត្តិការទទួលភ្ញៀវក្នុងវិបត្តិជំងឺកូវីដ-១៩។ ពេលនោះប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់សារព័ត៌មានក្នុងស្រុកថា វិបត្តិនេះ បានប៉ះពាល់ដល់បុគ្គលិកវិស័យទេសចរណ៍ចំនួនជាង៨ពាន់នាក់ក្នុងខេត្តសៀមរាប។

ប្រធានសមាគមសណ្ឋាគារ លោក ឌិន សុមេធារិទ្ធ បានគូសបញ្ជាក់ថា មុនរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេស មកកម្សាន្តនៅកម្ពុជា មានចំនួនជាង ៦លាននាក់ ក្នុងនោះភ្ញៀវចិនមានចំនួនជាង ២លាននាក់ ប្រទេសអាស៊ានជាង ២លាននាក់ និងជាង ២លានទៀតមកពីប្រទេសប៉ែកអឺរ៉ុប។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ាន ដែលចូលមកកម្សាន្តនៅកម្ពុជា មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។

 លោកបានសង្កត់ធ្ងន់ថា វិស័យសណ្ឋាគាររីកចម្រើនទៅបាន គឺពឹងផ្អែកទៅលើភ្ញៀវទេសចរបរទេស ចំណែកភ្ញៀវទេសចរក្នុងស្រុក គឺភាគតិចប៉ុណ្ណោះដែលស្នាក់នៅសណ្ឋាគារ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម