ព័ត៌មានជាតិ
សៀវភៅដ៏រសើប (អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី) ភាគី១ ត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាផ្លូវការ
សៀវភៅ (អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី) ភាគ១ ស្តីពីដំណើរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន ពីអំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ ដែលគេទន្ទឹងរង់ចាំអានយ៉ាងអន្ទះសា អស់រយៈពេលជាច្រើនខែមកនោះ ត្រូវបានបោះពុម្ពផ្សាយជាសាធារណៈជាស្ថាពរហើយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១ ម្សិលមិញនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នករៀបរៀងសៀវភៅនេះ។
ឯកឧត្តម បានបន្តឱ្យដឹងទៀតថា សៀវភៅនេះ គឺជាសៀវភៅដ៏រសើប សម្រាប់ឯកឧត្តមជាអ្នករៀបរៀង ព្រោះថា ប្រសិនបើអ្នកនយោបាយ ឬមិត្តអ្នកអានមិនបានយល់អំពីគោលការណ៍នៃការបោះពុម្ព ហើយយកទៅបកស្រាយ បំភ្លៃ ឬវិនិច្ឆ័យខុស នឹងនាំទៅដល់ការយល់ខុសរបស់អ្នកស្តាប់ទាំងឡាយ ហើយនាំទៅដល់ហានិភ័យសម្រាប់ឯកឧត្តមផ្ទាល់ ព្រោះក្នុងដំណើរ នៃការចរចាស្វែងរកសន្តិភាព មានចំណុច និងពាក្យពេចន៍ខ្លះគ្រោតគ្រាត និងគួរជាទីមោទនៈសម្រាប់មេដឹកនាំកំពូលពីរអង្គនាក់ ដែលជាតួអង្គ ដ៏សំខាន់ក្នុងរឿងនេះ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ប៉ុន្តែ ឯកឧត្តម បញ្ជាក់ថា ក្រៅពីជារឿងដ៏រសើប សៀវភៅ(អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី)នេះ ក៏ជាមេរៀន ជាយុទ្ធសាស្រ្ត ជាសារអប់រំដ៏ល្អ សម្រាប់អ្នកនយោបាយ សម្រាប់មនុស្សជំនាន់ក្រោយ ឬមនុស្សគ្រប់ជំនាន់តទៅមុខទៀត យកជាគំរូតាមក្នុងការអនុវត្ត ដើម្បីបញ្ចៀសការបែកបាក់ជាតិ និងដើម្បីរម្លត់ ដើម្បីបញ្ចប់សង្រ្គាម ដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិ ដើម្បីសន្តិភាពនៅកម្ពុជាទាំងមូល។
ឯកឧត្តមទីប្រឹក្សា បានអះអាងទៀតថា ទោះបីសៀវភៅនេះ មើលទៅជាសៀវភៅដ៏រសើបសម្រាប់ឯកឧត្តម ប៉ុន្តែ គោលបំណង នៃការបោះពុម្ពផ្សព្វផ្សាយរបស់ឯកឧត្តមមានតែមួយគត់ គឺការរក្សា និងតម្កល់ទុកជាប្រវត្តិសាស្រ្ត នូវកេរតំណែល នូវមរតកដ៏អស្ចារ្យរបស់មហាវីរបុរសស្នេហាជាតិខ្មែរ គឺសម្តេចតេជោហ៊ុន សែន ដែលបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជាតិ និងប្រជាជនកម្ពុជាផងដែរ ព្រោះសម្តេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាអ្នកសង្រ្គោះជីវិតប្រជាជនទូទាំងប្រទេស ជាអ្នករំដោះសិទ្ធិសេរីភាពប្រជាជន ពីរបបស្រេកឈាមប្រល័យពូជសាសន៍ ប៉ុល ពត ជាអ្នកសង្រ្គោះរបបរាជានិយម ដែលរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ និងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត បានរំលាយចោលអស់ពេលជាង២០ឆ្នាំមកហើយ ឱ្យរស់ឡើងវិញរហូតសព្វថ្ងៃ។ សម្តេច ហ៊ុន សែន និងគណបក្សប្រជាជន គឺជាអ្នកសង្រ្គោះ ឬប្រោះអ្វីៗគ្រប់យ៉ាង សូម្បីលទ្ធិប្រជាធិបតេយ្យឱ្យមានជីវិត និងស្រស់បំព្រងឡើងវិញ។ មានន័យថា គ្មានសម្តេចហ៊ុន សែន គ្មានគណបក្សប្រជាជនកម្ពុជា គឺគ្មានសន្តិភាព ហើយប្រសិនបើគ្មានសន្តិភាព កុំនិយាយឡើយពីលទ្ធិប្រជាធិបតេយ្យ បើគ្មានសន្តិភាព កុំនិយាយឡើយពីសិទ្ធិសេរីភាព បើគ្មានសន្តិភាព កុំនិយាយឡើយពីការអភិវឌ្ឍ បើគ្មានសន្តិភាព កុំនិយាយឡើយ ពីអ្វីៗគ្រប់យ៉ាង។
ទោះជាយ៉ាងណា ឯកឧត្តម មិនភ្លេចឡើយការថ្លែងអំណរគុណ ជាអនេកដល់ឯកឧត្តម កែវ បាភ្នំ ដែលបានផ្តល់ឯកសារដ៏មានសារៈសំខាន់នេះដល់ឯកឧត្តម និងបណ្តាបងប្អូន មិត្តភក្តិមិត្តអ្នកអាន ពីគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានគាំទ្រ និងលើកទឹកចិត្ត ជាពិសេស គឺថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមេហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ និងផ្តល់ឱកាសឱ្យឯកឧត្តមបានរៀបរៀង និងបោះពុម្ពសៀវភៅដ៏មានតម្លៃជាប្រវត្តិសាស្រ្តនេះឡើង។
ឯកឧត្តមអះអាងជាចុងក្រោយថា សៀវភៅ(អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី)នេះ នឹងមានលក់នៅតាមបណ្តាបណ្ណាគារ ក្នុងរាជធានីភ្នំពេញ និងសម្រាប់ចែកជូនជាធម្មទាន ដោយឥតគិតថ្លៃដល់បណ្តាព្រះសង្ឃ សិស្ស និស្សិត និងមហាជនដទៃទៀត ដែលស្រលាញ់ការអាន ការស្រាវជ្រាវ ហើយមិនមានលទ្ធភាព ក្នុងការជាវសៀវភៅនេះយកទៅអានជាដើម៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២០ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី