ព័ត៌មានជាតិ
ធនាគារអេស៊ីលីដា បន្តអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើសេវាជូនអតិថិជន
ធនាគារអេស៊ីលីដាដែលជាធនាគារខ្មែរពាណិជ្ជធំជាងគេបំផុតនៅប្រទេសកម្ពុជាបាននឹងកំពុងបន្តខិតខំអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗ និងទំនើបៗឥតឈប់ឈរដើម្បីបម្រើសេវាជួនដល់អតិថិជនកាន់តែមានភាពងាយស្រួលថែមទៀតក្នុងការប្រកបមុខរបរក៏ដូចជាការរស់នៅប្រចាំថ្ងៃ។
តួយ៉ាងធនាគារបានអភិវឌ្ឍន៍នូវមុខងារសំខាន់ៗរបស់អេស៊ីលីដាម៉ូបាលនិងបានពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលាយដោយបានពង្រាយស្វ័យប្រវត្តិធនាគាររាប់រយកន្លែងនៅទូទាំងប្រទេសដើម្បីបង្ខិតសេវាកាន់តែជិតដល់អតិថិជនងាយស្រួលក្នុងការធ្វើប្រតិបត្តិការស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយឬទៅកាន់ធនាគារផ្ទាល់ឡើយ។
បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា បានបន្តអភិវឌ្ឍឥតឈប់ឈរក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត។
លោកស្រីបានបន្តថា ធនាគារ អេស៊ីលីដាកំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន សាធារណជននិងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមានម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាមអេស៊ីលីដាម៉ូបាល។
លោកស្រីនាយិកាបានបន្តទៀតថា អតិថិជនអាចអញ្ជើញទៅដក ដាក់ប្រាក់បើកគណនីធនាគារឬធ្វើវិនិយោគជាមួយធនគារដោយខ្លួនឯងផ្ទាល់បាននៅតាមទូម៉ាស៊ីន នៅទូទាំងប្រទេសដោយក្តីរីករាយ២៤ម៉ោងលើ២៤ម៉ោងដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយដោយអាចស្វែងរកទីតាំងទូម៉ាស៊ីនណាមួយដែលនៅជិតផ្ទះបានយ៉ាងងាយស្រួលនិងមិនជួបមនុស្សច្រើនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។
លោកស្រីនាយិកាបានបញ្ជាក់ថាលើសពីនេះទៀតការដែលធនគារអេស៊ីលីដាដាក់ពង្រាយម៉ាស៊ីនស្វ័យប្រវត្តិមានបច្ចេកវិទ្យាទំនើបបំផុតដ៏ច្រើនេះគឺមិនត្រឹមតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងធានាឱ្យបាននូវនិរន្តរភាពសេវាកម្ម ធនាគារ និង ហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសផងដែរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ