Connect with us

ព័ត៌មានអន្ដរជាតិ

ហូឡង់ រកឃើញវីរុសបំប្លែងថ្មី Omicron លើអ្នកដំណើរ ១៣នាក់មកពី អាហ្វ្រិកខាងត្បូង

បានផុស

នៅ

វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី Omicron ត្រូវបានរកឃើញនៅក្នុងមនុស្សចំនួន១៣នាក់ ដែលមកដល់រដ្ឋធានី អាំស្ទែដាំ របស់ប្រទេសហូឡង់ តាមជើងហោះហើរចំនួនពីរ​ចេញពីប្រទេសអាហ្វ្រិកខាងត្បូង។

ពួកគេស្ថិតក្នុងចំណោមអ្នកដំណើរទាំង៦១នាក់ ដែលបានធ្វើតេស្តវិជ្ជមានចំពោះមេរោគកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិហូឡង់ KLM ចេញពីទីក្រុង ចូហានណេស្បឺក បានមកដល់កាលពីព្រឹកថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា)។ អ្នកដំណើរទាំង៦០០នាក់នៅលើយន្តហោះ ត្រូវបានដាក់ឲ្យនៅមួយកន្លែងរយៈពេលជាច្រើនម៉ោង បន្ទាប់ពីមកដល់ខណៈ ពួកគេត្រូវបានធ្វើតេស្តរកមេរោគ។

រឿងនេះកើតឡើង ស្របពេលការរឹតត្បិតដែលកាន់តែតឹងរ៉ឹង បានចូលជាធរមាននៅក្នុងប្រទេសហូឡង់ ចំពេលមានករណីឆ្លងកូវីដក្នុងកម្រិតកំណត់ត្រា និងការព្រួយបារម្ភអំពីវីរុសបំប្លែងថ្មី។

ការរឹតត្បិតនេះ រួមបញ្ចូលទាំងការបិទមុនម៉ោងសម្រាប់កន្លែងបដិសណ្ឋារកិច្ច និងកន្លែងវប្បធម៌ ព្រមទាំងការដាក់ដែនកំណត់លើការជួបជុំនៅក្នុងកន្លែងបិទជិតផងដែរ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Omicron ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក (WHO) ដោយប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ ហើយភស្តុតាងដំបូងបង្ហាញថា វាមានហានិភ័យខ្ពស់នៃការឆ្លងឡើងវិញ។ វាត្រូវបាន WHO ចាត់ថ្នាក់ថាជា “វីរុសគួរឲ្យព្រួយបារម្ភ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ប្រាយុទ្ធ ព្រមានប្រជាជន ថៃ កុំធ្វើដំណើរទៅប្រទេសមាន វីរុសបំប្លែងខ្លួន Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម