ព័ត៌មានជាតិ
សហគ្រាសធុនតូច និងមធ្យមមានឱកាសទទួលបានហិរញ្ញវត្ថុសម្រាប់ធុរកិច្ចថ្មីក្នុងប្រព័ន្ធអេកូឡូស៊ី
សហគ្រិនខ្មែរ (KE) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលជាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ សំដៅលើការផ្សាភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗ នៅក្នុងប្រទេសកម្ពុជា។
លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា ភាពជាដៃគូរវាងសហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ មានគោលបំណងផ្តល់លទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុ រួមមានថ្លៃសេវា អត្រាការប្រាក់ ការយល់ដឹងអំពីហានិភ័យផ្សេងៗ និងបរិធានហិរញ្ញវត្ថុផ្សេងៗដែលមានសម្រាប់ធុរកិច្ចថ្មីៗ ព្រមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយជាច្រើនក្នុងការបង្កើតមូលនិធិបន្ថែមទៀតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងការបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺវាអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុក្នុងការបន្តយកអត្ថប្រយោជន៍ទាំងនោះទៅឱ្យសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃ CMA បានលើកឡើងថា «ជាការពិតណាស់ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម។ តួយ៉ាង CMA បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមថ្មីៗនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) ដែលគំនិតផ្តួចផ្តើមទាំងពីរនេះមានគោលបំណងក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យម»។ លោកបន្ថែមថា «សេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាមានន័យថា សហគ្រាសធុនតូច និងមធ្យម និងធុរថ្មីៗ កាន់តែមានតួនាទីសំខាន់ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។
ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនកម្ពុជាតាមរយៈការទទួលបានសេវាហិរញ្ញវត្ថុ សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសហការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍ជ្រើសរើសគម្រូអាជីវកម្ម ពិព័រណ៍ពាណិជ្ជកម្ម ការផ្គូផ្គងអាជីវកម្ម និងការបង្កើតបណ្តាញផ្សេងៗ ការលើកកម្ពស់វប្បធម៌សហគ្រិនភាព សិក្ខាសាលា សន្និសីទ និងការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងធុរៈកិច្ចថ្មីៗនៅកម្ពុជា៕
អត្ថបទ៖ ទួន សុផល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ