Connect with us

ចរាចរណ៍

កំពុងបើកម៉ូតូដកទូរស័ព្ទមកនិយាយ រេចង្កូតបុកខឿនផ្លូវដួលបោកក្បាលស្លាប់​

បានផុស

នៅ

បុរស​ម្នាក់​ចេញពី​កន្លែង​ផឹក​ស៊ី​មួយកន្លែង​រួច​ដឹក​នារី​ម្នាក់​ជា​បុគ្គលិក​ហាង​ជូនទៅ​ផ្ទះ ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ខឿន​សួន​ចែក​ទ្រូងផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​នៅកន្លែង​កើតហេតុ យ៉ាង​អាណោចអាធ័ម​ឯ​នារី​អ្នករួមដំណើរ​រងរបួស​ស្រាល​។

ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ២០២១ នៅ​ចំណុច​មុខ​បុរី​ឡុង​នី តាម​បណ្តោយ​ផ្លូវ​បេ​តុ​ទួ​លពង្រ ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ជនរងគ្រោះ​មានឈ្មោះ ​សុខ​ បញ្ញា ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ​ជា​អ្នកលក់​ផលិតផល ស្នាក់នៅ​បុរី​ពិភពថ្មី​ចំការ​ដូង ខណ្ឌដង្កោ និងមាន​ស្រុកកំណើត​ស្រុក​កំពង់​ត្របែក ខេត្តព្រៃវែង​។ ​ចំណែក​នារី​អ្នករួម​ដំណើរ​រងរបួស​ស្រាល​មិន​ស្គាល់​អត្តសញ្ញាណ​បន្ទាប់មក​បានចេញ​ពី​កន្លែងកើតហេតុ​បាត់​។​

តាម​ការរៀបរាប់​ពី​បុរស​ម្នាក់​ដែល​អះអាងថា​ជា​មេការ​នៅ​ហាង​ផឹកស៊ី​កុងតឺន័រ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើត​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ​ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FM-8194​បាន​ចូលទៅ​ផឹកស៊ី​នៅ​ហាង​ទូ​កុង​ទី​ន័​រ​មួយកន្លែង ​រួម​នឹង​មិត្ត​ភ័ក្កិពីរ​បីនាក់​ទៀត ខណៈ​នាំគ្នា​ផឹកស៊ី​បាន​ស្គាល់​នារី​ម្នាក់​ដែលជា​បុគ្គលិក​បម្រើការ​នៅ​ហាង​កើតហេតុ​ខាងលើ​។​

ប្រភព​ដ​ដែរ​បាន​បន្តទៀតថា ​ក្រោយពី​ផឹកស៊ី​ចប់​ស្រាប់តែ​ជនរងគ្រោះ​បាន​ឌុប​នារី​ជា​បុគ្គលិក​ដើម្បី​ជូនទៅ​ផ្ទះ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ដក​ទូរស័ព្ទ​និយាយ​ស្រាប់តែ​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​ខឿន​សួនចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ដួល​អូស​ជាច្រើន​ម៉ែត្រ​​បោក​ក្បាល​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ​យ៉ាងណា​ដោយ​អាធ័ម​តែម្ដង ចំណែក​នារី​អ្នករួមដំណើរ​បាន​រង​របួសស្រាល​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​។​ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម