Connect with us

កីឡា

មិនទាន់ប្រកាសផង តែបែកធ្លាយអ្នកឈ្នះពានរង្វាន់ Ballon d’Or យប់នេះបាត់

បានផុស

នៅ

Lionel Messi ត្រូវបានគេរាយការណ៍ថាបានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៧ របស់គាត់ ខណៈលទ្ធផលដែលត្រូវប្រកាសនៅយប់ថ្ងៃចន្ទនេះត្រូវបាន​លេច​ធ្លាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ល្បីៗកាលពីចុងសប្តាហ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាឆ្នើមរបស់ក្លឹបអ្នកមានបារាំង Paris Saint-Germain វ័យ ៣៤ ឆ្នាំរូបនេះប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីសំណាក់ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich និងខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid ខណៈក្នុងបញ្ជីចុងក្រោយនេះមិនមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នោះទេ ។

ទន្ទឹមនោះលោក Pascal Ferre និពន្ធនាយកទស្សនាវដ្តី​បារាំង France Football ដែលជាអ្នករៀបចំពានរង្វាន់ Ballon d’Or បាននិយាយថា លទ្ធផលគឺជាការសម្ងាត់ដែលរក្សាបានល្អបំផុតរបស់កីឡាបាល់ទាត់ ប៉ុន្តែអ្នកឈ្នះត្រូវបានជូនដំណឹងប៉ុន្មានថ្ងៃមុនពិធីប្រគល់ពានរង្វាន់ធ្វើឡើង ។

លោកបន្តថា នៅពេលនោះ អាថ៌កំបាំងគឺនៅក្រៅការគ្រប់គ្រងរបស់ពួកគេ ហើយមានអ្នករៀបចំតិចតួចប៉ុណ្ណោះដែលអាចបិទមាត់ជិត បន្ទាប់ពីទទួលបានព័ត៌មានថ្មីនេះ ហើយក្រោយមកផ្សព្វផ្សាយព័ត៌មាននេះទៅកាន់គ្រួសារ និងមិត្តភក្តិរបស់ពួកគេ ។

គួរបញ្ជាក់ថា កម្មវិធី The Ballon d’Or ឆ្នាំ​ ២០២១ នឹង​រៀបចំ​នៅ​រាត្រី​នេះ​ម៉ោង ​​២ និង ៣០​នាទី​រំលង​អាធ្រាត្រ​នៅ​ឯ​មហោស្រព Theatre du Chatelet ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Talk Sport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម