Connect with us

ព័ត៌មានជាតិ

ក្រុមការងារដឹកនាំដោយលោក ជា សុផារ៉ា សម្រេចដកហូតដី នៅតំបន់ព្រៃលិចទឹកគោកព្រះ មករក្សាទុកជាសម្បត្តិរដ្ឋវិញ

បានផុស

នៅ

ដោយអនុវត្តតាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារចម្រុះថ្នាក់ជាតិ ចុះទៅពិនិត្យតំបន់ព្រៃលិចទឹកគោកព្រះ ស្ថិតនៅក្នុងឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលត្រូវបានជនខិលខូចមួយចំនួន លួចឈូសឆាយព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ។

ក្រុមការងារចម្រុះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកានេះ នឹងប្រជុំបូកសរុបជាលទ្ធផល ដោយសម្រេចដកហូតដីស្រែនៅតំបន់នោះ ដែលពីមុនសុទ្ធតែជាតំបន់ព្រៃលិចទឹក យកមករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ។

ទាក់ទងនឹងការងារខាងលើនេះលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោកអភិបាល​ខេត្ត បានឲ្យដឹងតាមទូរស័ព្ទថា នៅព្រឹកមិញនេះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្តចុះទៅពិនិត្យតំបន់គោកព្រះ ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលនៅក្នុងតំបន់នោះពីមុនមក សុទ្ធតែជាព្រៃលិចទឹក និងជាជម្រកព្រៃពងកូន។ ប៉ុន្តែត្រូវបានជនខិលខូច និងមន្ត្រីខិលខូចមួយចំនួន លួចឈូសឆាយទន្ទ្រាន យកដីព្រៃលិច ទឹកទាំងអស់នោះ យកធ្វើស្រែជាកម្មសិទ្ធិ។

លោក សាន់ យូ បានបន្តថា នៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកានេះ ក្រុមការងារថ្នាក់ជាតិ នឹងធ្វើការប្រជុំបូកសរុបពីលទ្ធផល ដែលបានចុះស្រាវជ្រាវនៅតំបន់គោកព្រះនេះ ដើម្បីសម្រេចដកហូតដីស្រែទាំងអស់ខាងលើនេះ យកមកដាំដើមដុះឈើព្រៃលិចទឹកវិញ ទុកជាទ្រព្យសម្បត្តិរដ្ឋ តាមបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះដែរ នៅរដូវទឹកស្រក ក្រុមការងារចម្រុះថ្នាក់ជាតិ មិនអនុញ្ញាតឲ្យជនខិលខូច ដែលបានឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនេះ ធ្វើស្រែនៅលើដីខាងលើនេះឡើយ។ ក្នុងនោះតម្រូវឲ្យ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញត្រូវធ្វើផ្លាកធំៗ កុំឲ្យគេបំផ្លាញទៀត យកទៅបោះនៅលើទីតាំង ដែលត្រូវដកហូតដីខាងលើនេះ។ លើសពីនេះទៀត ក្រុមការងារនឹងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ ឈៀង ថារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម