Connect with us

ព័ត៌មានជាតិ

ខេត្ត​បន្ទាយមានជ័យ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ០៤ កន្លែង​ មាន​រោងចក្រ ២២ កំពុង​ដំំណើរការ​

បានផុស

នៅ

ខេត្ត​បន្ទាយមានជ័យ បាន​ទាក់ទាញ​ការ​វិនិយោគ​តាម​រយៈ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​កន្លែង។

លោក លី សារី អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ទូទាំង​ខេត្ត​បន្ទាយមានជ័យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ០៤ កន្លែង​។​ តំបន់សេដ្ឋកិច្ច​ពិសេស​ទាំង ០៤ កន្លែង មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរនាង តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ តំបន់​សេដ្ឋកិច្ច​ពិសេសប៉ោយប៉ែត​ភីភី​ និង​សួន​ឧស្សាហម្ម​ ស៊ីសុផុន អ៉ិនដាសស្រ្ទៀលផាក។

លោក​ លី សារី បាន​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ០៤ កន្លែង មានរោងចក្រ​ ២២ កំពុង​ដំណើរការ​ ដោយ​ប្រើប្រាស់​កម្មករ​សរុប​ជាង ១ ម៉ឺន​នាក់។

តំបន់សេដ្ឋកិច្ចពិសេសអូរនាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក លី សារី ក្រុមហ៊ុន​ដែល​បោះទុន​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​បន្ទាយមានជ័យ​​​ភាគច្រើន​ជាក្រុមហ៊ុនបរទេសមាន​ដូចជា ក្រុមហ៊ុនថៃ ជប៉ុន និង​ចិន។

លោក ហាយ សំណាង នាយកទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្នុងនាម​អាជ្ញាធរខេត្ត​តែងតែ​យកចិត្តទុកដាក់​សម្របសម្រួល​​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​​​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​បង្កើត​រោងចក្រ​កាន់​តែ​ច្រើន​​ ដើម្បី​បង្កើត​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋក្នុង​មូលដ្ឋាន។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ខេត្ត​បន្ទាយមានជ័យ​ មានការ​អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែល​បង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគ​។

មន្រ្តី​ទទួល​បន្ទុក​ផ្នែក​វិនិយោគ​ខេត្ត​រូប​នេះ​បាន​បញ្ជាក់​ថា ការវិនិយោគនៅក្នុងតំបន់ពិសេសទទួល​បាន​ការ​លើកទឹកចិត្ត​ពីរ​ដ្ឋាភិបាល និង​ការអនុគ្រោះ​ផ្សេង​ៗ​ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសទៅបណ្ដាក់ទុន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម