Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ​ ផ្ញើ​សារ​រំលែក​ព្រះ​មរណទុក្ខ​ ក្រោយទទួល​ដំណឹង​ចូល​ទិវង្គត​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​

បានផុស

នៅ

ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ បាន​ផ្ញើ​សារ​រំលែក​ព្រះ​មរណទុក្ខ​ទួល​ថ្វាយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ នរោត្តម​ ម៉ារី​ រណឫទ្ធិ​ ព្រមទាំង​ព្រះ​រាជបុត្រា បុត្រី​គ្រប់​ព្រះអង្គ​។

ក្នុង​សារ​របស់​លោក​អភិបាល​រាជធានី​បាន​បន្ត​ថា “ទួល​ព្រះ​បង្គំ​មាន​ក្តី​ក្តុកក្តួល​ក្នុង​ចិត្ត​យ៉ាង​ក្រៃលែង​ និង​សោកស្តាយ​ជាទីបំផុត ដោយទទួល​បាន​ដំណឹង​ដ៏ក្រៀម​ក្រំ​ពីការ​យាង​ចូលព្រះ​ទិវង្គត​របស់ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​”។

ការ​យាង​ចូល​ព្រះទិវង្គត​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ​គឺនៅថ្ងៃអាទិត្យ​ ៩រោច ខែកក្ដិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង​៩និង៤០នាទី​ព្រឹក​នៅ​ប្រទេស​បារាំង​ ត្រូវ​នឹង​ម៉ោង​ ៣និង៤០នាទី​រសៀល​ ម៉ោង​នៅប្រទេសកម្ពុជា ក្នុង​ព្រះជន្មាយុ​ ៧៧ព្រះវស្សា​ ដោយ​ព្រះ​រោគាពាធ​៕

ពិស្ដារ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម