Connect with us

ព័ត៌មានជាតិ

ខេត្តកែប នឹងក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេ នៅកម្ពុជា

បានផុស

នៅ

លោក ហេងរតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា កងកម្លាំងស៊ីម៉ាក់នឹងខិតខំបញ្ចប់ការបោសំអាតចំការមីនដែលនៅសេសសល់នៅខេត្តកែបឱ្យអស់ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យខេត្តមួយនេះក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការគម្រោង “ខេត្តកែបគ្មានគ្រាប់មីន” រវាងអ្គភាពស៊ីម៉ាក់ និងអង្គការ NPA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក ហេង រតនា បានថ្លែងថា បច្ចុប្បន្ននៅក្នុងខេត្តកែបមាននៅសល់ចម្ការមីនចំនួន ៨ កន្លែងដែលមានទំហំផ្ទៃក្រឡាសរុបជាង ៩០ ហិចតា​ ហើយតាមការប៉ាន់ស្មាន កម្លាំងស៊ីម៉ាក់អាចប្រើរយៈពេល ៤ ខែសម្រាប់បញ្ចប់ការងារនេះ​ ដែលធ្វើឱ្យខេត្តនេះក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេ។ 

លោក ហេង រតនា បានបន្តទៀតថា កងកម្លាំងស៊ីម៉ាក់មានមហិច្ឆតាបន្តភារកិច្ចបោសសំអាតចម្ការមីននៅតាមតំបន់រងផលប៉ះពាល់គ្រាប់មីនឱ្យក្លាយជាខេត្តគ្មានគ្រាប់មីនសម្រាប់ខេត្ តកំពត​ តាកែវ​ កំពង់ស្ពឺ​ ព្រះសីហនុ និងខេត្តកោះកុង​ ជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០២២ តទៅ។

លោក ហេង រតនា បានបន្ថែមថា អង្គភាពស៊ីម៉ាក់ នឹងបន្តខិតខំអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិ របស់​រាជរដ្ឋភិបាល​ ដោយសហការជាមួយអាជ្ញាធរមីន ​និងដៃគូអភិវឌ្ឍ​ន៍​ ដើម្បីឱ្យកម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ ២០២៥ ខាងមុខនេះ។ 

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានបង្ហាញថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១ ៩៧០ គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧ គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន, ៤៩៩ គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣ គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមដែលគ្រោងនឹងត្រូវការថវិកាប្រមាណ ៤០៦ លានដុល្លារ សម្រាប់បោសសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម