ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ រៀបចំការស្ទង់មតិទេសចរផ្ទៃក្នុងជាលើកដំបូង
ក្រសួងទេសចរណ៍ បានរៀបចំការស្ទង់មតិស្តីអំពី “ចំណង់ចំណូលចិត្ត និងឥរិយាបថរបស់ទេសចរផ្ទៃក្នុង”ជាលើកដំបូង ដើម្បីយកមតិយោបល់ទាំងនោះ ដាក់ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឆ្នាំ ២០២១-២០៣៥។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាការស្ទង់មតិទេសចរផ្ទៃក្នុងដើម្បីទទួលបានធាតុចូលបន្ថែមពីភ្ញៀវទេសចរសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឆ្នាំ២០២១-២០៣៥។
ដូចនេះសូមអញ្ជើញសាធារណជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងទេសចរជាតិ និងបរទេសក្នុងស្រុកទាំងអស់ មេត្តាអញ្ជើញ ចូលរួមជួយបំពេញកម្រងសំណួរនេះដូចមានតំណលីងភ្ជាប់ដែលមាននៅក្នុងផេករបស់ក្រសួងទេសចរណ៍ស្រាប់។ លោករដ្ឋមន្ត្រីបានបន្តទៀតថា« មតិយោបល់របស់លោកអ្នកទាំងអស់ គឺពិតជាមានតម្លៃសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឆ្នាំ២០២១-២០៣៥។ រាល់ព័ត៌មានទទួលបានតាមកម្រងសំណួរនេះ គឺអនាមិក ត្រូវរក្សាជាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែក្នុងការសិក្សានេះតែប៉ុណ្ណោះ»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
សេដ្ឋកិច្ច១៩ ម៉ោង ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក