បច្ចេកវិទ្យា
អ្នកជំនាញផ្នែកបណ្ដាញទូរស័ព្ទចល័ត ណែនាំមិនឲ្យប្រើប្រាស់ឧបករណ៍ «ពង្រីកសេវាទូរស័ព្ទ» ទេ
អ្នកជំនាញផ្នែកបណ្ដាញទូរស័ព្ទចល័ត បានទទូចឲ្យប្រជាជនកុំនាំគ្នាប្រើឧបករណ៍ចាប់ ឬពង្រីក សេវាទូរស័ព្ទ(repeater ឬ signal booster) ដើម្បីដោះស្រាយបញ្ហា សេវាទូរស័ព្ទចល័តខ្សោយ។
អ្នកជំនាញបាននិយាយថា ឧបករណ៍ចាប់សេវាទូរស័ព្ទដែលគ្មានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ គឺមិនបានជួយដោះស្រាយបញ្ហាខ្សោយសេវាទូរស័ព្ទនោះទេ ប៉ុន្តែផ្ទុយទៅវិញ ឧបករណ៍ទាំងនោះបង្កការរំខានដល់ស្ថានីយផ្សាយសេវារបស់ក្រុមហ៊ុនបណ្ដាញទូរសព្ទចល័តទៅវិញទេ ។ ជាងនេះទៅទៀត ការទិញ លក់ ដំឡើង និងប្រើប្រាស់ឧបករណ៍ទាំងនេះដោយគ្មានអាជ្ញាប័ណ្ណ គឺជាទង្វើខុសច្បាប់ ដែលអាចនឹងត្រូវប្រឈមមុខនឹងច្បាប់ស្ដីពីទូរគមនាគមន៍កម្ពុជា។
បច្ចុប្បន្ន គេឃើញមានការត្អូញត្អែរមួយចំនួននៅលើបណ្ដាញព័ត៌មានសង្គមអំពីការខ្សោយ ឬគ្មានសេវាទូរស័ព្ទដៃនៅតាមតំបន់មួយចំនួន ដែលជួនកាល សេវាខ្សោយ ឬគ្មានសេវាតែម្ដង ។
អ្នកជំនាញបានពន្យល់ថា អ្នកដែលបានទិញឧបករណ៍ចាប់សេវាទូរស័ព្ទ (ឬហៅថា mobile wave amplifiers) បានដំឡើងប្រើប្រាស់ឧបករណ៍នេះ ដោយគ្មានការអនុញ្ញាតិ ដែលនាំឲ្យបង្កការរំខានធ្ងន់ធ្ងរទៅលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនបណ្ដាញទូរស័ព្ទ ដែលនាំឲ្យប៉ះពាល់ដល់គុណភាពសេវាដែលផ្ដល់ដល់អតិថិជន។ អ្នកជំនាញបានបន្តថា ឧបករណ៍ចាប់សេវាទូរស័ព្ទនេះ ត្រូវបានគេរកឃើញថា មានប្រើក្នុងចំនួនដ៏ច្រើនគួរសម នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
យោងតាមអ្នកជំនាញ ឧបករណ៍ចាប់សេវាទូរស័ព្ទនេះវារំខានទៅដល់ស្ថានីយផ្សាយសេវា ដែលនាំឲ្យប៉ះពាល់ទៅដល់គុណភាពសេវា។ ឧបករណ៍ទាំងនេះរំខានដល់សេវាទូរសព្ទដៃ ឆ្លងសេវា ធ្វើឲ្យគេមិនអាចកំណត់ហ្វ្រេកង់បាន និងបណ្ដាលឲ្យអ្នកប្រើប្រាស់ដែលរស់នៅតំបន់ជុំវិញមិនអាចធ្វើការហៅចេញ ឬទទួលទូរស័ព្ទ ឬប្រើប្រាស់អ៊ីនធើណិតបាន។ បើយោងតាមច្បាប់ មានតែសហគ្រាស ឬក្រុមហ៊ុន ដែលផ្ដល់សេវាទូរស័ព្ទចល័តប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍បញ្ជូនសេវាទូរស័ព្ទចល័តសម្រាប់ការដំឡើងនៅតាមតំបន់នានា ដែលមានសេវាខ្សោយ ដើម្បីធ្វើឲ្យគុណភាពសេវាទូរស័ព្ទមានភាពល្អប្រសើរ និងមិនបង្កផលរំខានទៅដល់បណ្ដាញទូរគមនាគមន៍ចល័តដទៃទៀត។
ក្នុងករណីដែលសេវាទូរស័ព្ទនៅក្នុងតំបន់ណាមួយមិនឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់ដោយសារតែសេវាខ្សោយពេក អ្នកប្រើប្រាស់ត្រូវធ្វើការទំនាក់ទំនងដោយផ្ទាល់ និងចូលរួមរាយការណ៍អំពីបញ្ហានេះទៅកាន់ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ ដើម្បីសុំការណែនាំ និងការធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
សេដ្ឋកិច្ច១៩ ម៉ោង ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក