ព័ត៌មានអន្ដរជាតិ
មិនយូរមិនឆាប់ វីរុសកូវីដបំប្លែងខ្លួន Omicron នឹងចូលដល់ អាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទបាននិយាយនៅឯសេតវិមានថា មិនយូរមិនឆាប់វីរុសកូវីដបំប្លែងខ្លួន Omicron នឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក ។

លោកបាននិយាយថា “មិនយូរមិនឆាប់ យើងនឹងឃើញករណីនៃវីរុសថ្មីនេះនៅក្នុងសហរដ្ឋអាមេរិក ។ យើងនឹងត្រូវប្រឈមមុខនឹងការគំរាមកំហែងថ្មីនេះ ដូចដែលយើងប្រឈមមុខនឹងវីរុសដែលបានមកមុនវា” ។
លោក បៃដិន បាននិយាយថា វីរុសបំប្លែងខ្លួនថ្មី Omicron គឺជា “មូលហេតុគួរឲ្យព្រួយបារម្ភ មិនមែនជាមូលហេតុគួរឲ្យភ័យស្លន់ស្លោនោះទេ” ហើយលោកបានប្រាប់អ្នកយកព័ត៌មានថា ការបិទខ្ទប់ប្រទេសមិនមែនជាជម្រើសសម្រាប់យើងនាពេលនេះឡើយ ។

ចំណែកប្រធានធនាគារកណ្តាលលោក Jerome Powell បាននិយាយថា វីរុសបំប្លែងខ្លួន Omicron អាចពន្យឺតការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងទីផ្សារការងាររបស់សហរដ្ឋអាមេរិក និងបង្កើនភាពមិនច្បាស់លាស់ទាក់ទងនឹងអតិផរណា ។
ទន្ទឹមនោះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ក៏បានណែនាំឲ្យពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញផងដែរ ហើយបានប្រាប់មនុស្សពេញវ័យទាំងអស់គួរតែទទួលការចាក់ដូសជំរុញរយៈពេល ៦ ខែ បន្ទាប់ពីចាក់ដូសទី ២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ដឹងអត់ វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ស្ថិតនៅលេខរៀងទីប៉ុន្មាន ក្នុងតួអក្សរក្រិក?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ