ព័ត៌មានជាតិ
កម្ពុជាអាចកាត់បន្ថយការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលក្រៅប្រទេស ខណៈមន្ទីរពេទ្យរដ្ឋ និងឯកជនបំពាក់ដោយឧបករទំនើប
ប្រជាពលរដ្ឋកម្ពុជា នឹងកាត់បន្ថយបាននូវការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលនៅ ក្រៅប្រទេសដោយសារថា បច្ចុប្បន្ននេះ នៅព្រះរាជាណាចក្រកម្ពុជាមានមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺមហារីកច្រើនកន្លែង មានទាំងរដ្ឋ និងឯកជន បំពាក់ទៅដោយម៉ាស៊ីន និងឧបករណ៍ទំនើបៗជាមួយក្រុមគ្រូពេទ្យជំនាញៗផងដែរ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការរីដុះដាលវិស័យវេជ្ជសាស្ត្រ រដ្ឋ និងឯកជននេះ ក៏បានកាត់បន្ថយនូវការ ចំណាយថវិកាច្រើនក្នុងការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេសថែមទៀតផង។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញនាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២១នេះ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺមហារីកគឺមានសង្ឃឹមច្រើនដោយសារថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យជាច្រើនដែលអាចព្យាបាលជំងឺមហារីកនេះបាន កាត់បន្ថយនូវការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅស្រុក និងកាត់បន្ថយថវិកាច្រើនផងដែរ។
ជាក់ស្តែងនៅពេលនេះ មន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលបើកសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះ គឺបានបំពាក់ ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន។
លោកឃួង ស្រេង បានបន្តថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសុខាភិបាលឱ្យកៀកជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណៈអភិបាល បានខិតខំពង្រឹង និងពង្រីកយន្តការនៃការផ្ដល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈដល់ការចូលរួមរបស់សេវាសុខាភិបាល ឯកជន ក្នុងនោះ គិតត្រឹមឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញមាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន០៧ មន្ទីរពេទ្យបង្អែកក់រាជធានី ចំនួន ០១ (កម្រិត CPA3) មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកប្រតិបត្តិ ចំនួន ០៧ (កម្រិត CPA1) មណ្ឌលសុខភាព ចំនួន៤៣(កម្រិតMPA) និងប៉ុស្តិ៍សុខភាព ចំនួន ៧ កន្លែង ដែលជាសេវាសុខាភិបាល គ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាលឯកជនចំនួន ២៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់ សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅដូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកសាស្ត្រាចារ្យ វជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពេទ្យនេះ គឺ ដើម្បីចូល រួមបំពេញនូវកង្វះខាតក្នុងវិស័យសុខាភិបាល សម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ បង្កើត ការងារជូនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច