សន្តិសុខសង្គម
កម្លាំងការពារព្រំដែន ឃាត់ខ្លួនជនសង្ស័យ ៧នាក់ បម្រុងយកម៉ូតូគេចពន្ធចូលកម្ពុជា
ក្នុងរយៈពេលចុងក្រោយនេះ ទាំងភាគីកម្ពុជា ក៏ដូចជាភាគីថៃ បានប្រឹងប្រែងពង្រឹងលើការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ តាមច្រករបៀងនានា នៅលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្ដែងនៅយប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំងកងរយលេខ ១២០១ សហការជាមួយតម្រួតការពារព្រំដែនលេខ ១២ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន យ៉ាងម៉ត់ចត់។
ពេលទៅដល់ត្រង់ចំណុចថាប់ធីមស៉្យាម ក្នុងភូមិ ៩ ឃុំថាប់ថៃ ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ក៏បានប្រទះឃើញ ក្រុមអ្នករត់ពន្ធម៉ូតូបម្រុងឆ្លងដែនចូលមកកម្ពុជា ទើបកងកម្លាំងដេញតាមចាប់ខ្លួនបាន ២នាក់ និងម៉ូតូ ៣គ្រឿង ខណ:ដែលពួកគេបានព្យាយាម បើករត់គេចពីសមត្ថកិច្ចតាមចម្ការដំឡូង។
ភ្លាមៗ នោះដែរសមត្ថកិច្ច បានបន្ថែមកម្លាំងដោយធ្វើការរុករក ជុំវិញបរិវេណខាងលើ ទើបឈានដល់ការឃាត់ខ្លួនមនុស្សបន្ថែម ៥នាក់ទៀត និងដកហូតម៉ូតូបន្ថែមចំនួន ១៥គ្រឿង និងរថយន្ត ១គ្រឿង សរុបមនុស្សចំនួន ៧នាក់ ប្រុស ៣ ស្រី ៤ រថយន្ត ១គ្រឿង និងម៉ូតូ ១៨គ្រឿង។
ក្រុមជនសង្ស័យ បានសារភាពថា ពួកគេបានទៅទទួលយកម៉ូតូ នៅក្នុងចម្ការដំឡូង នៅឯចុងភូមិ ហើយជិះទៅប្រគល់ឲ្យឈ្មួញខ្មែរ ដែលនៅចាំឯព្រំដែន ដោយម៉ូតូ ១គ្រឿងពួកគេទទួលបានកម្រៃ ២០០បាត។ បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់បន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?