កីឡា
កម្មវិធី៣ បញ្ចូលគ្នានឹងការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋានជាតិមរតកតេជោ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីរាប់ថយក្រោយ ៥០០ ថ្ងៃ នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានប្រាប់ឲ្យដឹងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC។
ក្នុងពិធីរាប់ថយក្រោយ ៥០០ ថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនតំណាងឲ្យរដ្ឋាភិបាលចិនក្រោមអធិបតីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្រោងនឹងរៀបចំកម្មវិធី៣ បញ្ចូលគ្នានឹងការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋានជាតិមរតកតេជោ, ពិធីអបអរសាទរពិធីរាប់ថយក្រោយ ៥០០ ថ្ងៃ និងការប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ របស់កម្ពុជា។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ហេតុនេះចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ការផ្សព្វផ្សាយនឹងត្រូវចាប់ផ្តើម ដោយត្រូវរួមគ្នាគ្រប់សមាសភាពក្រសួងស្ថាប័នបូកជាមួយការងារបរទេស ការងារកីឡា ការទូតក្រៅប្រទេសនឹងត្រូវផ្គុំគ្នាក្នុងសំឡេងតែ មួយជួយគាំទ្រ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី សម្រាប់ការកត់ត្រាក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៣ ផងនិងជាកំណត់ត្រាមួយប្រចាំឲ្យប្រវត្តិ ក្នុងការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោផង។ នៅក្នុងកម្មវិធីដ៏ធំនាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២ ០២១ នេះ គឺមានកម្មវិធីច្រើន ដូចជាការកាត់ខ្សែបូសម្ពោធ ការបង្ហាញកីឡា ការសម្តែងសិល្បៈវប្បធម៌ បង្ហាញអំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន និងមានបទចម្រៀងក្នុងកម្មវិធីអបអរនេះផងដែរ។
លោកបណ្ឌិត ថោង ខុន បានឯកភាពនូវគម្រោងសម្រាប់ការចូលរួមក្នុងកម្មវិធីនេះ មានចំនួន ១៥,០០០ នាក់ ដោយដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។ ក្នុងចំនួននេះ គឺមានជាង ១០០០ នាក់ ជាសិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលត្រូវសម្តែងបង្ហាញ នៅលើទីលានបាល់ទាត់នៃវិមានកីឡដ្ឋាន ដោយទិដ្ឋភាពនេះនឹងបង្ហាញចេញនូវភាពអស្ចារ្យ ជាពិសេសគឺការផ្សព្វផ្សាយដោយផ្ទាល់ពីបណ្តាញទូរទស្សន៍ទាំងអស់។ លោកបណ្ឌិត ថោង ខុន ដែលជាថ្នាក់ដឹកនាំមានបទពិសោធន៍ខ្ពស់ ក្នុងព្រឹត្តិការណ៍ធំៗ ទាំងទេសចរណ៍ ទាំងកីឡា គឺលោកបណ្ឌិតតែងតែចង្អុលបង្ហាញពីភាពល្អិតល្អន់បំផុតនូវតួនាទីភារកិច្ចចាប់ពីចំណុចសូន្យដល់ចំណុចបញ្ចប់។
ដូច្នេះអ្វីដែលលោកបណ្ឌិត ថោង ខុន បានដាក់ចេញ គឺគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ប្តេជ្ញាចិត្តធ្វើឲ្យបាន ដើម្បីធ្វើឲ្យកម្មវិធីជាប្រវត្តិសាស្ត្រថ្មីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ មានដំណើរការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យស័ក្ដិសមនឹងវិមានកីឡដ្ឋានដ៏មហិមានិងឲ្យស័ក្ដិសមនឹងការចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជូនកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ