ព័ត៌មានជាតិ
មេសិទ្ធិមនុស្សថា ប្រទេសកម្ពុជាមានភាពខ្លាំងត្រង់ថា ប្រទេសកម្ពុជាមិនមានទោសប្រហារជីវិត
លោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកល តាមកាលកំណត់ (UPR) នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រទេសកម្ពុជាមានភាពខ្លាំងត្រង់ថា ប្រទេសកម្ពុជាមិនមានទោសប្រហារជីវិតដែលនេះជាសញ្ញាមួយបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការធានានូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិមូលដ្ឋានសំខាន់បំផុត។
ថ្លែងក្នុងសិក្ខាសាលានោះ លោក កែវ រ៉េមី បានលើកឡើងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំមកនូវសុខសន្តិភាព ហើយតែងតែយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកថា “ប្រទេសកម្ពុជាមានភាពខ្លាំងត្រង់ថា ប្រទេសកម្ពុជាមិនមានទោសប្រហារជីវិតទេ នេះជាសញ្ញា មួយដែលបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការធានានូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិមូលដ្ឋានសំខាន់បំផុត”។
បន្ថែមទៀត កម្ពុជាបានទទួលយកលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ ហើយក្នុងនោះគណៈកម្មាធិការសិទ្ធិមនុស្សទទួលបន្ទុកសរសេររបាយការណ៍ជាតិឆ្លើយតបទៅនឹងកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៥ ហើយក៏ត្រូវការពាររបាយការណ៍ទាំងនោះ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោក កែវ រ៉េមី បន្ថែមថា ស្ថានទូតបរទេសមួយចំនួន បានកោតសរសើរចំពោះវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង ស្ថានការណ៍កូវីដ-១៩ ដែលបានគិតគូរបានម៉ត់ចត់ រហូតទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុង ពិភពលោកជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុត។
ជាមួយគ្នានោះ លោកបានស្នើឱ្យកងកម្លាំងសមត្ថកិច្ចបន្តចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសូមមេត្តាកុំប្រើហិង្សាក្នុងការអនុវត្តតួនាទីភារកិច្ច។ លោកបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមយកចិត្តទុកដាក់តាមដាន ស្តាប់ ចូលរួមយោបល់ និងអាចលើកជាសំណួរ ក្នុងប្រធានបទនីមួយៗ ដើម្បីទទួលបាននូវចំណេះដឹងល្អៗ ក្នុងវិស័យសិទ្ធិមនុស្ស ព្រមទាំងកុំឲ្យភ្លេចវិធានការបីកុំ និងបីការពារ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកល តាមកាលកំណត់ (UPR) ដែលសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតី ភាពលោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីលោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោក លោកស្រីមកពីមន្ទីរជុំវិញខេត្ត សមត្ថកិច្ចនគរបាល កងកម្លាំង និងស្ថាប័នពាក់ព័ន្ធនានា។
លោក ធូ ភា បានលើងដែរថា រដ្ឋបាលខេត្តបាត់ដំបងតែងតែខិតខំអនុវត្តតួនាទី និងភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសន្តិភាព សុវត្ថិភាព ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកិច្ចការនេះមិនត្រូវកាត់ផ្ដាច់ ឬរំលងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបនោះឡើយ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ