KPT+
អារម្មណ៍ប្រែប្រួល អាចបង្កការរំខានដល់សរីរាង្គ ក្នុងរាងកាយ
តាមក្បួនឱសថបុរាណចិន (TCM) អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសុខភាពរាងកាយ។ តើអារម្មណ៍របស់យើងអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងយ៉ាងម៉េចខ្លះ?
១. ការរំភើបខ្លាំង ឬរន្ធត់
អារម្មណ៍បែបនេះ ធ្វើឱ្យប៉ះពាល់ដល់បេះដូង ព្រោះធ្វើឱ្យបេះដូងលោតលឿនខុសប្រក្រតី ឬខុសចង្វាក់។ ពេលណាយើងកាន់តែរំភើបខ្លាំង ឬរន្ធត់ យើងអាចញ័រទ្រូង ញ័របេះដូង គេងមិនលក់ យល់សប្តិច្រើន ឬក្តៅខ្លួន។
២. សោកសៅ ឬថប់បារម្ភ
ការក្រៀមក្រំ ឬកើតទុក្ខប៉ះពាល់ដល់សួត និងធ្វើឱ្យយើងថប់ដង្ហើម តឹងទ្រូង ចាញ់អាកាសធាតុ មានបញ្ហាស្បែក គេងភ្ញាក់នៅចន្លោះម៉ោង ៣-៥ ភ្លឺជាដើម។ ពេលសួតរងផលប៉ះពាល់រយៈពេលយូរ អាចប៉ះពាល់ដល់ពោះវៀនធំ និងអាចបណ្តាលឱ្យមានបញ្ហាទល់លាមក ចុកពោះ ហើមពោះ និងរាក ជាដើម។
៣. ការខឹង
ការខឹង ឬមួម៉ៅប៉ះពាល់ដល់ថង់ទឹកប្រមាត់ និងថ្លើម។ ជាលទ្ធផលវាបណ្តាលឱ្យយើងវិលមុខ ឈឺក្បាល ខ្សោយ រមាស់ មានបញ្ហាស្បែក ប្រែប្រួលសម្ពាធឈាម ឬគេងភ្ញាក់នៅចន្លោះម៉ោង ១-៣ ភ្លឺជាដើម។
៤. ការព្រួយបារម្ភ ឬគិតច្រើន
ប៉ះពាល់ដល់មុខងារសរីរាង្គអណ្តើក និងក្រពះដែលបណ្តាលឱ្យយើងអស់កម្លាំង មិនឈ្លាន មានបញ្ហាក្នុងរំលាយអាហារ ហើមពោះ រាក និងប៉ះពាល់ដល់ការមករដូវជាដើម។
៥. ភាពភ័យខ្លាច
អារម្មណ៍ភ័យខ្លាចប៉ះពាល់ដល់តម្រងនោម និងប្លោកនោម ព្រមទាំងអាចបណ្តាលឱ្យយើងលេចនោម។ ជាលទ្ធផលយើងអាចឈឺខ្នង ខ្សោយក្រពេញលើតម្រងនោម ឆ្លងមេរោគក្នុងផ្លូវទឹកនោម នោមញឹក គេងមិនលក់ បែកញើសពេលយប់ ហឹងត្រចៀក ជ្រុះសក់ ឬស្កូវមុនអាយុ។
ដើម្បីកុំឲ្យអារម្មណ៍របស់យើងប៉ះពាល់ដល់សរីរាង្គក្នុងរាងកាយ យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ និងបន្ធូរអារម្មណ៍។ ការតាំងសមាធិ យូហ្កា ការស្តាប់តន្រ្តី ការសម្រាកលំហែរ ការហាត់ប្រាណជាដើមអាចជួយឱ្យយើងមានអារម្មណ៍ល្អបាន៕
ចុចអាន៖អាហារ ៦ មុខគិតឲ្យបានហ្មត់ចត់ មុនពេលបញ្ជាទិញ ព្រោះអាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ