Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី​កម្ពុជា​-ឡាវ​ ឯកភាពពន្លឿន​ការ​ចរចា​លើរឿង​ព្រំដែន​

បានផុស

នៅ

វត្តមាន​របស់​នាយករដ្ឋមន្រ្តីឡាវ​ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នៅ​កម្ពុជា បាន​សម្រេច​ការងារ​មួយ​ចំនួន ក៏​មាន​ពាក់ព័ន្ធ​ការ​ដោះស្រាយ​​លើ​កិច្ចការ​ព្រំដែនរវាង​ប្រទេស​ទាំងពីរ។

ពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជា និងឡាវ សម្រេចបានការខណ្ឌសីមា និងបោះបង្គោលចំនួន ១២១បង្គោល ស្មើនឹង​៨៦%​នៃខ្សែព្រំដែនរួម។ ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូន គណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរ ពនឿនការចរចាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ សំរាប់ខ្សែព្រំដែនដែលបានឯកភាពគ្នា និងពិភាក្សាគ្នាលើការបោះបង្គោលព្រំដែនបំពេញបន្ថែមចន្លោះបង្គោល ដែលមានស្រាប់នៅក្នុងតំបន់ដែលបានឯកភាពគ្នារួច ៨៦% ព្រមទាំង ផលិតផែនទីជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាខាងលើនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ដំំណើរ​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​ឡាវ​នេះ​ដែរ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តជំរុញពន្លឿន​ការបញ្ចប់សេចក្តីព្រាងផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលអាចនឹងឈានដល់ការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ ស្របតាមការឯកភាពគ្នាក្នុងជំនួប ទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ថងលូន ស៊ីសុលីត ដែលពេលនោះជានាយករដ្ឋមន្ត្រី នៅក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅកម្ពុជាកាលពីថ្ងៃទី១២-១៣ ខែ កញ្ញា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋានឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និង ឡាវ។ ភាគីទាំងពីរ ក៏បានឯកភាពជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពតាមតំបន់​ព្រំដែនកម្ពុជា-ឡាវ ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ប្រកបដោយសន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។

ក្នុងវិស័យការពារជាតិ និងសន្តិសុខសាធារណៈ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងស្ថាប័នមានសមត្ថកិច្ចនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញបន្តការពិគ្រោះយោបល់គ្នាឲ្យបានទៀងទាត់។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្មនិងការវិនិយោគបន្ថែមទៀត សំដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់។ ភាគីទាំងពីរបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿន​ការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ និងពន្ធលើប្រាក់ចំណូល (DTA)។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួម និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមក និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសអាស៊ាន ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ផនខាំ វីជាវ៉ាន់ ដែលបានគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះដោយជោគជ័យ និងក្នុងការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ផនខាំ វីជាវាន់ ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ នៅពេលវេលាសមស្របឆាប់ៗខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម