ព័ត៌មានអន្ដរជាតិ
អឺរ៉ុបនឹងចេញមហាគម្រោង«ច្រកទ្វារសកល»ប្រជែងនឹងគម្រោងយក្សចិន
សហភាពអឺរ៉ុបនឹងបញ្ចេញផែនការវិនិយោគសកលលំអិតដែលត្រូវបានគេមើលឃើញថាជាការប្រជែងនឹងគម្រោងយក្ស “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” របស់ប្រទេសចិន។
អ្នកនៅខាងក្នុងផែនការសកលនេះនិយាយថា មហាគម្រោងនេះគឺជាគំនិតបេតុងដែលផ្តោតលើឌីជីថល ដឹកជញ្ជូន អាកាសធាតុ និងថាមពល។ វាត្រូវបានចាត់ទុកជាផ្នែកមួយនៃការប្រឹងប្រែងរបស់ប្រទេសលោកខាងលិចដើម្បីប្រជែងនឹងឥទ្ធិពលរបស់ចិននៅអាហ្វ្រិក និងតំបន់ផ្សេងៗទៀត។
ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នឹងបង្ហាញមហាគម្រោង «ច្រកទ្វារសកល ឬ Global Gateway»នាថ្ងៃពុធ ទី១ ខែធ្នូនេះ។
សហភាពអឺរ៉ុបកំពុងស្វែងរកពីរបៀបដែលខ្លួនអាចនឹងប្រើប្រាស់ប្រាក់រាប់ពាន់លានអឺរ៉ូដែលទាក់ទាញពីរដ្ឋាភិបាលជាសមាជិក គ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យឯកជន។
លោកស្រី von der Leyen មានប្រសាសន៍ថា ៖«យើងចង់បានការវិនិយោគប្រកបដោយគុណភាពលើលើហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ទំនិញ ប្រជាជន និងសេវាកម្មទូទាំងពិភពលោក»។
ឯកសារដែលមាន១៤ទំព័រនៅថ្ងៃពុធនេះទំនងជាមិនទាន់បង្ហាញច្បាស់លាស់ថាតើខ្លួនជាគូប្រជែងនឹងយុទ្ធសាស្ត្ររបស់ចិនទេ។ គណកម្មការក៏ជៀសវាងការលើកឡើងពីប្រទេសចិនផងដែរនៅពេលនិយាយអំពីផែនការកាលពីថ្ងៃអង្គារ៍ម្សិលមិញ។
ប៉ុន្តែលោក Andrew Small សមាជិកជាន់ខ្ពស់នៅមូលនិធិអាល្លឺម៉ង់ Marshall និយាយថា ស្ថិតនៅពីក្រោយគឺជៀសមិនផុតទេដែល «ច្រកទ្វារសកល»កើតមានឡើងដោយគ្មាន«ផ្លូវមួយខ្សែក្រវ៉ាត់មួយ»។
លោកកត់សំគាល់ថា ៖«នេះជាការប្រឹងប្រឹងដ៏ខ្លាំងបំផុតលើកដំបូងពីភាគីអឺរ៉ុបដើម្បីដាក់ចេញកញ្ចប់រួមគ្នា និងស្វែងរកយន្តការហិរញ្ញវត្ថុ ដូច្នេះបណ្តាប្រទេសកំពុងពិចារណាទទួលកម្ចីពីចិនជាជម្រើសមួយ»។
«ផ្លូវមួយខ្សែក្រវ៉ាត់មួយ»ជាមណ្ឌលកណ្តាលដ៏សំខាន់អំពីគោលនយោបាយការបរទេសចិន ការអភិវឌ្ឍពាណិជ្ជកម្មដោយតភ្ជាប់លំហែសាច់ប្រាក់ចូលទៅក្នុងការកសាងផ្លូវថ្នល់ កំពង់ផែ រថភ្លើង និងស្ពាន។ យុទ្ធសាស្ត្រនេះបោះជំហានចូលទឹកដីអាស៊ី ឥណ្ឌូ-ប៉ាស៊ីហ្វិក អាហ្វ្រិក និងថែមទាំងចូលប្រទេសជិតខាងអឺរ៉ុបនៅតំបន់ខាងលិចទៀតផង។
ឥឡូវនេះ សហភាពអឺរ៉ុបនឹងព្យាយាមពង្រីកសក្តានុពល និងធនធានផ្ទាល់ខ្លួនតាមអ្វីដែលលោក Andrew Small ហៅថា នឹងជាការសាកល្បងមហិមា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ