ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថ្កោលទោសកិច្ចព្រមព្រៀង AUKUS ថាជា ឧបករណ៍សង្គ្រាម នុយក្លេអ៊ែរ របស់ អាមេរិក
យោងតាមសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃអង្គារថា កូរ៉េខាងជើងបានរិះគន់ភាពជាដៃគូសន្តិសុខត្រីភាគីថ្មី ដោយហៅវាថាជា “ឧបករណ៍នៃសង្គ្រាម” របស់សហរដ្ឋអាមេរិក ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពពិភពលោក ។
សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា កូរ៉េខាងជើងបាននិយាយថា កិច្ចព្រមព្រៀង AUKUS នាំយកពពកខ្មៅនៃសង្គ្រាមនុយក្លេអ៊ែរមកពិភពលោក ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ក្តីបារម្ភកើតចេញពីការពិតដែលថាវេទិកាសន្តិសុខគ្រោងនឹងផ្ទេរទៅឲ្យប្រទេសអូស្ត្រាលីនូវបច្ចេកវិទ្យាក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ដែលជាប្រទេសមានសង្គ្រាម និងការឈ្លានពានដ៏ធំបំផុតរបស់ពិភពលោក” ។
វាមិនមែនជាលើកទីមួយទេ ដែលក្រុងព្យុងយ៉ាងបង្ហាញក្តីបារម្ភអំពីកិច្ចព្រមព្រៀង AUKUS ។ កាលពីដើមខែកញ្ញា អ្នកតំណាងម្នាក់របស់ក្រសួងការបរទេសកូរ៉េខាងជើងបានហៅវាថាជាជំហានដ៏គ្រោះថ្នាក់បំផុតដែលអាចនាំទៅដល់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងធ្វើឲ្យប៉ះពាល់ដល់តុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
យោងតាមមន្ត្រីនោះ សម្ព័ន្ធការពារជាតិថ្មីបានផ្តល់សញ្ញាថា កូរ៉េខាងជើងចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាពការពាររបស់ខ្លួនក្នុងរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងសន្តិសុខពិភពលោក ។
ការប្រកាសពីសម្ព័ន្ធភាព AUKUS បានធ្វើឡើង ចំពេលដែលមានភាពតានតឹងបន្តរវាងអាមេរិក និងចិន ។ ក្រោយមកទៀតក៏ស្ថិតក្នុងចំណោមបណ្តាប្រទេសដែលបានរិះគន់កិច្ចព្រមព្រៀង AUKUS សម្រាប់ការបង្កើត “មូលដ្ឋានទ័ព” ដែលនឹងធ្វើឲ្យការប្រកួតប្រជែងអាវុធកាន់តែស៊ីជម្រៅ និងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយនុយក្លេអ៊ែរ ។
រឿងអាស្រូវទូទាំងពិភពលោកនេះបានកើតឡើង បន្ទាប់ពីការបែកបាក់នៃកិច្ចព្រមព្រៀងនាវាមុជទឹកទ្រង់ទ្រាយធំរវាងបារាំង និងអូស្ត្រាលីកាលពីខែកញ្ញា ។ ទីក្រុងប៉ារីសបានសម្តែងការខឹងសម្បារចំពោះកិច្ចព្រមព្រៀងការពារជាតិថ្មីរបស់ទីក្រុងកង់បេរ៉ាជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ដែលពាក់ព័ន្ធនឹងការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរយ៉ាងហោចណាស់ ៨ គ្រឿង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game” (មានវីដេអូ)
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់