Connect with us

ព័ត៌មានជាតិ

ស្ថានីយជញ្ជីងអចល័ត​ថ្មី ២ កន្លែង​ទៀត នឹង​ចាប់ផ្តើមផាក​រថយន្ត​ដឹកលើស​ទម្ងន់

បានផុស

នៅ

ភ្នំពេញ៖ ស្ថានីយជញ្ជីងអចល័តចំនួន ២ទីតាំង ដែលទីតាំងទី១ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ក្នុងរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តទៅ។ នេះបើយោងទៅតាមសេចក្តី​ជូនដំណឹងក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យស្ថិតស្ថេររ៉ឹងមាំ គង់វង្ស និងជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសម្រេចបង្កើតស្ថានីយជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ០២កន្លែងបន្ថែមទៀត ដែលមួយកន្លែង មានឈ្មោះថា ស្ថានីយដំណាក់ចង្អើរ-ខេត្តកែប ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចគីឡូម៉ែត្រ២១+៥៨៥ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប និង មួយកន្លែងទៀត មានឈ្មោះថា អូរពោធិ៍-ខេត្តព្រះវិហារ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រ ៥២+០០០ ក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ស្ថានីយទាំងពីរកន្លែងនេះ ចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ក្នុងរយៈពេល ២០ថ្ងៃ ចាប់​ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តទៅ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម