ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំង ដកហូតដីព្រៃលិចទឹកបានជាង ២ ពាន់ហិកតាយកមកគ្រប់គ្រងវិញ
នៅក្នុងរយៈពេល ៣ ថ្ងៃ នៃការចុះពិនិត្យ បង្ក្រាបករណីទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបខេត្តកំពង់ឆ្នាំង អាជ្ញាធរបានដកហូតដីជាង ២ ពាន់ហិកតា ស្ថិតនៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង យកមកគ្រប់គ្រងវិញ។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងរយៈពេល ៣ ថ្ងៃនៃការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ កងកម្លាំងប្រដាប់អាវុធមាននគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន ២០០ នាក់ បានចុះដកបង្គោលតាមព្រំដីក្នុងតំបន់ដីលិចទឹកបានចំនួន ២០០ ដើម និងរុះរើរោងចាំស្រែបានចំនួន ៥៥ ខ្នង។
ដោយឡែកនៅថ្ងៃទី២៩ ខែវិច្ឆិកា អ្នកកាន់កាប់ដីព្រៃលិចទឹកខាងលើនេះ ចំនួន១៣នាក់ ដែលបានកាន់កាប់ ដីព្រៃលិច ចំនួនជាង ២ ពាន់ហិកតា (២.០៥៨,៥០) បានចេញមុខមកសារភាពជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងបានធ្វើលិខិតសុំទោសផ្ញើជូន សម្តេចជោហុនសែន ដោយយ ល់ព្រមប្រគល់ដីដែលខ្លួនបានកាន់កាប់ខាងលើនេះ ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជាទិសដៅរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដាំដើមឈើព្រៃលិចទឹកឡើង វិញ ចំនួន ២០ម៉ឺន នៅតំបន់ដីលិចទឹកដែលបានដកហូតខាងលើនេះ ដែលមានដើមរាំង និងដើមរំដេញ។
ជាមួយគ្នានេះដែរក្រោយពេលបញ្ច ប់ការនៅចំណុចខាងលើនេះ រដ្ឋបាលខេត្តនិងដាក់កម្លាំងសមត្ថកិច្ចការពារតំបន់ខាងលើនេះ មិនឱ្យជនខិលខូចចូលមកកាន់កាប់ ឬអាស្រ័យផលទៀតឡើយ។
ទាក់ទងនឹងប្រតិបត្តិការខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដីព្រៃលិច ទឹកនៅក្នុងតំបន់គោកព្រះខាងលើនេះសរុបមានចំនួនជាង៥ពាន់ហិកតា។
ដោយឡែកតាមការចុះស្រាវ ជ្រាវរបស់មន្ត្រីជំនាញកន្លងមករកឃើញថាដីជាង២ពាន់ហិកតារ ត្រូវបានជនខិលខូចលួចឈូសឆាយយកជាកម្មសិទ្ធិ និងមកដល់ពេល នេះក្រុមការងារចម្រុះកំពុងចុះស្រា វជ្រាវបន្តទៀតដើម្បីរកអត្តសញ្ញាណអ្នកកាន់កាប់ដី និងទំហំដីដែលបានរងការបំផ្លាញដោយខុសច្បាប់។
ទាក់ទង និងជនសារភាពចំនួន១៣ នាក់ខាងលើនេះ លោកឧត្តមសេ នីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោ យបានសារភាព និងធ្វើលិខិតសុំ ទោសទៅសម្ដេចតេជោ ហ៊ុន សែន ជនទាំង ១៣ នាក់ បានទៅលំនៅ ឋានវិញជាធម្មតា។ ប៉ុន្តែបើមានបញ្ជាពីថ្នាក់លើយ៉ាងណានោះសមត្ថកិច្ច នឹងបន្តនីតិវិធីទៀត។
អត្ថបទៈ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៧ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង