Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា បម្រាមធ្វើដំណើរ មិនអាចបញ្ឈប់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron បានទេ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា បម្រាមធ្វើដំណើរដែលកំពុងដាក់ចេញដោយប្រទេសជាច្រើន នឹងមិនអាចទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron បានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីមេរោគថ្មីត្រូវបានរកឃើញនិងរាយការណ៍ដោយអាហ្រ្វិកខាងត្បូង ប្រទេសរាប់សិបជុំវិញពិភពលោក បានឆ្លើយតបជាមួយនឹងការរឹតបន្តឹងការធ្វើដំណើរ ដែលភាគច្រើនផ្តោតលើប្រជាជាតិនៅទ្វីបអាហ្វ្រិក ភាគខាងត្បូង។

ប៉ុន្តែ WHO បាននិយាយកាលពីថ្ងៃអង្គារថា បម្រាមធ្វើដំណើរគ្របដណ្តប់ គឺប្រថុយនឹងគ្រោះថ្នាក់ច្រើនជាងផលល្អ។

នៅក្នុងសេចក្តីណែនាំអំពីការធ្វើដំណើរ WHO បានព្រមានថា នៅទីបំផុត ការហាមឃាត់អាចរារាំងប្រទេសនានា ពីការចែករំលែកទិន្នន័យអំពីមេរោគដែលកំពុងវិវត្ត។

ប៉ុន្តែ WHO បានផ្តល់ដំបូន្មានថា អ្នកមិនបានទទួលវ៉ាក់សាំងដែលងាយរងគ្រោះនឹងជំងឺកូវីដ១៩រួមទាំងអ្នកមានអាយុលើសពី៦០ឆ្នាំផងដែរនោះ គួរតែចៀសវាងការធ្វើដំណើរទៅកាន់តំបន់ដែលមានការចម្លងមេរោគក្នុងសហគមន៍។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា យើងយល់ដែល ប្រទេសនានា ព្យាយាមការពារពលរដ្ឋរបស់ពួកគេប្រឆាំងនឹងវីរុសបំប្លែងខ្លួន ដែលយើងមិនទាន់ស្គាល់ច្បាស់។

ប៉ុន្តែ​លោក​បាន​អំពាវនាវ​ឲ្យ​ការ​ឆ្លើយ​តប​ជា​សកលដោយ​ស្ងប់ស្ងាត់ សម្របសម្រួល និង​ចុះសម្រុង​គ្នា។ លោកក៏បាន​ជំរុញ​ឲ្យ​ប្រទេស​នានា ​ចាត់​វិធានការ​កាត់​បន្ថយ​ហានិភ័យ​ដោយ​សមហេតុផល និង​សមាមាត្រផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ អាចយកឈ្នះវីរុសបំប្លែងខ្លួន Omicron បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម