Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ដឹក​សំរាម​ស្តង់ដារ​អន្តរជាតិ​ចំនួន​៣​ នឹង​ចេញ​ប្រតិបត្តិការ​ នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២១​​

បានផុស

នៅ

​ក្រុមហ៊ុន​ដឹក​សំរាម​ចំនួន​០៣ ​ដែល​មាន​លក្ខណៈ​អន្តរជាតិ នឹង​ចេញ​ប្រតិបត្តិការ​លើ​ការ​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ដើមខែ​កុម្ភៈ ​ឆ្នាំ​២០២១​ ខាងមុខ​នេះ​ហើយ។ ពោល​គឺ​ក្រោយ​ពី​ក្រុមហ៊ុន​ទាំងបី​នេះ បានសម្រេច​ជ្រើសរើស​ជាប់​សព្វគ្រប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤​តុលា​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​បិទ​ការ​ទទួល​ពាក្យ​ស្នើសុំ ដើម្បី​បន្ត​នីតិវិធី ​នៃ​ការ​ជ្រើសរើស​លក្ខ​ណៈ​សម្បត្តិ យក​ក្រុមហ៊ុន​ចំនួន​៣ ដើម្បី​ប្រតិបត្តិការ លើ​ការប្រមូល ​និង​ដឹកជញ្ជូន​សំរាម​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​ទាំង​៣ ​ដែល​បាន​ជាប់​នៅ​ក្នុង​ការ​ជ្រើសរើស​នេះ​ នឹង​ចេញ​ប្រតិបត្តិការ​លើ​ការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ នា​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០២១​ខាងមុខនេះ​ ដោយ​បែង​ចែក​ជា​៣​តំបន់ ដើម្បី​ធ្វើ​សកម្ម​ភាព​ប្រមូល​សំរាម។​

ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​សំរាម​នេះ​ដែរ លោក​ ម៉េ​ត មាស​ភក្តី ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា មក​ដល់​ពេល​នេះ ការ​ដឹកជញ្ជូន​សំរាម​ទៅកាន់​ទីលាន មាន​ស្ថាន​ភាព​រលូន​ដូចដើម​វិញ​ហើយ បន្ទាប់ពី​មាន​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់​ និង​វិធានការ​ប្រើប្រាស់​កម្លាំង ​​មធ្យោបាយ​សរុប​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រហូត​ធ្វើឲ្យ​កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី ​ចូល​ធ្វើការ​វិញ​បាន​ជាង​១​សប្ដាហ៍​នេះ​។​

លោក​បន្ត​ថា កន្លង​មក​នេះ​ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​មហា​ផ្ទៃ ហើយ​ដោយមាន​ការ​សម្របសម្រួល​ពី​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផង​នោះ កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី បាន​ព្រម​ចូល​ធ្វើការ​វិញ​ទាំងអស់គ្នា​វិញ ចាប់ពី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​តុលា ​ឆ្នាំ​២០២០​ ដោយ​ទទួលយក​នូវ​អ្វីដែល​ជាការ​ព្រមព្រៀងគ្នា។

បន្ថែម​ពី​នោះ បន្ទាប់ពី​ព្រមព្រៀងគ្នា​ជា​លើក​ទី​២ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​តុលា ​ឆ្នាំ​២០២០ កម្មករ​និយោជិត​រប​ស់​ក្រុមហ៊ុន ស៊ីន ទ្រី​ទាំងអស់​នោះ បាន​យល់ព្រម​ចូល​ធ្វើការ​វិញ​តាម​តួនាទី​របស់​ពួកគេ​រៀង​ៗ​ខ្លួន ព្រមទាំង​មានការ​ជួយ​យ៉ាងសកម្ម​ពី​ក្រុមការងារ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំង​មធ្យោបាយ​ផង​នោះ រហូតមកដល់​ពេលនេះ​ បញ្ហា​សំរាម​មាន​សភាព​ធម្មតា​ឡើងវិញ​ហើយ។ មានន័យថា ពេលនេះ ​ការងារ​ដូច​ថ្ងៃ​ធម្មតា គឺ​សំរាម​ចាស់​ ត្រូវ​បាន​ប្រមូល ​និង​ដឹកជញ្ជូន​យក​ទៅ​ទីលាន​ចាក់សំរាម​អស់ហើយ នៅ​សល់​តែ​សំរាម​ដែល​ប្រជាពលរដ្ឋ​ផលិត​រាល់ថ្ងៃ​នោះ​ទេ ដែល​កម្មករ​ក្រុមហ៊ុន សិន ទ្រី កំពុង​ប្រមូល​រាល់​ថ្ងៃ​នេះ។​

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ក្រុមការងារ​ប្រមូល​សំរាម​ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី ភ្នំពេញ​នោះ ពេលនេះ​ បាន​សម្រាក​ហើយ ហើយ​បាន​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​កម្មករ​របស់​ក្រុមហ៊ុន សិន ទ្រី ជា​អ្នកទទួលខុសត្រូវ​វិញ។​

គួរ​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២ ​ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​១៤​តុលា​ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បាន​ធ្វើ​កូដកម្ម នៅ​យានដ្ឋាន​ក្រុមហ៊ុន ស៊ីន ទ្រី ដែល​មាន​ទីតាំង​នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​មិន​ចេញ​ប្រមូល​សំរាម។ ដែល​ធ្វើ​ឲ្យ​មាន​សំរាម​កកស្ទះ​នៅ​តាម​ដង​ផ្លូវ​នានា ​ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ ចាប់ពី​ល្ងាច​ថ្ងៃទី​១៤ ​ខែតុលា​នោះ​មក កម្មករ​ទាំងនោះ បាន​ខិតខំ​ធ្វើការ​ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​រហូត​មក​ដល់ពេលនេះ ទើប​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម