Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាសដាក់លក់នៅ ថៃ ភាគច្រើនមិនត្រូវតាមស្តង់ដារ

បានផុស

នៅ

ក្រុមប្រឹក្សាអ្នកប្រើប្រាស់ប្រទេសថៃ (TCC ) និយាយថា ក្នុងចំណោមម៉ាសចំនួន ៦០ដែលមាននៅក្នុងប្រទេស មានតែ១ភាគ៥ប៉ុណ្ណោះដែលបានឆ្លងកាត់ការធ្វើតេស្តគុណភាព។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ Bangkok Post ក្រុមប្រឹក្សា TCC បានអំពាវនាវឱ្យវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ កំណត់ស្តង់ដារសុវត្ថិភាពដូចៗគ្នាសម្រាប់ការផលិតម៉ាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ TCC បានជ្រើសរើសម៉ាសចំនួន ៦០ ម៉ាកដោយចៃដន្យសម្រាប់ការធ្វើតេស្ត។ ពួកគេបានដាក់បញ្ចូលម៉ាសធម្មតាចំនួន ១៤ម៉ាក របាំងវះកាត់ចំនួន ២៧ម៉ាក និងម៉ាស N95 ចំនួន ១៩ម៉ាក។ ម៉ាសទាំងអស់ត្រូវបានធ្វើតេស្តលើភាពជ្រាបចូលខ្យល់ ភាពខុសគ្នានៃសម្ពាធ និងប្រសិទ្ធភាពតម្រង 0.១ មីក្រូ និង ០.៣ មីក្រូ។

យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Paiboon Choungthong មកពី TCC បានឱ្យដឹងថា មានម៉ាសតែ ៣ ក្នុងចំណោម ១៤ ម៉ាសប៉ុណ្ណោះ ដែលបំពេញបានតាមស្តង់ដារដែលត្រូវការ។ ម៉ាសទាំង ៣ម៉ាកនោះមានដូចជា LOC, Medicare Plus និង Iris Ohyama ។

Don't know the difference between a surgical mask and a N95 respirator?  Read this. - Culture

ចំពោះម៉ាសម៉ាក Iris Ohyama ខ្វះនូវគុណភាពតម្រង ខណៈការធ្វើតេស្តបង្ហាញថា វាមានប្រសិទ្ធភាព ៩៧.៤៧% ផ្ទុយទៅនឹងការអះអាងដែលថាវាមានប្រសិទ្ធភាព ៩៩%។

ក្រៅពីនោះ ក្នុងចំណោមរបាំងវះកាត់ចំនួន ២៧ម៉ាកដែលបានសាកល្បង មានតែ ៣ ប៉ុណ្ណោះដែលបំពេញតាមស្តង់ដារគ្រប់គ្រាន់។ ម៉ាក​យីហោ​ទាំង​នោះ​គឺ Nam Ah, Double A Care និង TCH។

Malaysian Doctor Reveals Why Surgical Masks Are Not Effective Against The  Haze | RojakDaily

ទន្ទឹមនឹងនេះ ក្នុងចំណោមម៉ាស N95 ចំនួន ១៩ម៉ាក មានតែ ៧ម៉ាកទេដែលបានឆ្លងកាត់ការធ្វើតេស្តស្ដង់ដារត្រឹមត្រូវដែលវារួមមាន Minicare, Snake Brand, One Care, 3M, Welcare Black Edition, Ease Mask Zero, និង Pharmatex ។

TCC និយាយថា ការត្រួតពិនិត្យគុណភាពម៉ាស នឹងជួយសាធារណជនក្នុងការទិញផលិតផលមានស្ដង់ដារខ្ពស់។ ​ប៉ុន្តែតាមរយៈការត្រួតនិត្យនិងការធ្វើតេស្ត បង្ហាញយ៉ាងច្បាស់ថា ម៉ាសភាគច្រើនដែលកំពុងចរាចរណ៍នៅ ថៃ មិនត្រូវតាមស្ដង់ដារពេញលេញឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ WHO ព្រមានថា បម្រាមធ្វើដំណើរ មិនអាចបញ្ឈប់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron បានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម