ព័ត៌មានជាតិ
បង្ហាញអត្តសញ្ញាណមនុស្សទាំង ១៣ នាក់ ស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកជាង ២ ពាន់ហិកតាមកឱ្យរដ្ឋវិញ
បន្ទាប់ពីបញ្ជាឱ្យបង្ក្រាបការលួចកាន់កាប់ដីព្រៃលិចទឹក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានមនុស្សចំនួន ១៣ នាក់ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកសរុប ជាង ២ ពាន់ហិកតា (២០៥៨.៥) មកឱ្យរដ្ឋគ្រប់គ្រងវិញ។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា អ្នកទាំង ១៣ នាក់ បានសារភាពកំហុស ព្រមទាំងប្រគល់ដីមកឱ្យរដ្ឋគ្រប់គ្រងវិញ ដោយគ្មានលក្ខខណ្ឌ។
អ្នកដែលកាន់កាប់ដីព្រៃលិចទឹក ២០៥៨ ហិកតារួមមាន៖
១. លោក ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងចំនួន ៦៧៥ ហិកតា
២. លោកវរសេនីយ៍ទោ កែវ ណារុន នាយកខុទ្ទកាល័យ មានចំនួន ៣២ ហិកតា
៣. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្ត មានចំនួន ២៥ ហិកតា
៤. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង មានចំនួន ៦០ ហិកតា
៥. លោក គង់ ស៊ីម ជាប្រជាជនមានចំនួន ២០០ ហិកតា
៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្ត មានចំនួន ២៥ ហិកតា
៧. លោក នូ ដេត ប្រជាជន មានចំនួន ៨៩ ហិកតា
៨. លោក ឡុង សុខេង ប្រជាជន មានចំនួន ៤០០ ហិកតា
៩. លោក ស៊ិន ប៉ូលីន ប្រជាជនមានចំនួន ២៦០ ហិកតា
១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំច្រណូក មានចំនួន ៣០ ហិកតា
១១. លោក សែប សីវតធី ប្រជាជន ចំនួន ១៧៥ ហិកតា
១២. លោក ស្រី ងួន គឹមឃួន ប្រជាជន មានចំនួន ៧៥.៥០ ហិកតា
១៣. លោកស្រី ប៉ូ ចំរ៉ុង ប្រជាជនមានចំនួន ៣០ ហិកតា៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ