Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង​១៥០​គ្រួសារ​ ប្តឹង​ក្រុមហ៊ុន​មួយ ពាក់ព័ន្ធ​រឿង​សាងសង់​ផ្ទះ​មិន​រួចរាល់ និង​មិន​ព្រម​ប្រគល់​ប្លង់​កម្មសិទ្ធិ

បានផុស

នៅ

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៥០​គ្រួសារ បានសម្រេច​ចិត្ត​ប្តឹង​អគ្គ​នា យក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក និង​បុរី​វី​អាយ​ភី (VIP) ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ពាក់ព័ន្ធ​រឿង​សាងសង់​ផ្ទះ​មិន​រួចរាល់ និង​មិន​ព្រម​ប្រគល់​ប្លង់​កម្មសិទ្ធិ​។​

​នៅក្នុង​ពាក្យបណ្តឹង ប្រជាពលរដ្ឋ​បាន​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ថា “​យើងខ្ញុំ​បាន​ទិញ​ផ្ទះ​ពី​បុរី VIP តាំងពី​ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ន​ខា​ង​បុរី​ធ្វើ​ផ្ទះ​មិនទាន់​ហើយ​តាម​ការកំណត់ និង​ខ្លះ​ហើយ តែ​មិនទាន់បាន​ប្លង់​កម្មសិទ្ធិ​។ ពេល​យើងខ្ញុំ​សុំ​ជួប​ដើម្បី​ចរចា​ដោះស្រាយ​តែ​ខាង​បុរី​មិន​ព្រម​ជួប និង​ចេះតែ​គេចវេស​មិន​ព្រម​ចូលខ្លួន​ដោះ​ស្រ​យ​ជាមួយ​ពួកយើងខ្ញុំ​”​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​បាន​សូម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​លោក​ប្តឹង​លោក ហម រ៉​ន និង លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក​និង​បុរី​វី​អាយ​ភី​សាងសង់​ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ បាន​រួចរាល់ និង​ប្រគល់​ប្លង់​កម្មសិទ្ធិ​មក​ឲ្យ​ពួកគាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី សេក ចាន់​រ៉ា តំណាង​ប្រជាពលរដ្ឋ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​សង្កាត់ ខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​តែ​ទទួលបាន​ដំណោះស្រាយ​នោះ​ទេ ទើបបានជា​ពួកគាត់​ដាក់ពាក្យ​ប្តឹង ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​។ អ្នកស្រី​បញ្ជាក់ថា អ្នកខ្លះ​បង់លុយ​ផ្តាច់ ហើយ​អត់​ប​បាន​ទាំង​ប្លង់ អត់​បាន​ទាំង​ផ្ទះ​នៅ អ្នកខ្លះ​បង់​រំលស់ ខាង​ក្រុមហ៊ុន​អត់ដា​ក់ជាង​សាងសង់ ហើយ​ក្រុមហ៊ុន​កុងត្រា​ជាមួយ​អតិថិជន​រយៈពេល​១២​ខែ​ធ្វើ​ផ្ទះ​ហើយ ដល់ពេល​១២​ខែ អត់​ទាន់​ហើយ ក្រុមហ៊ុន​ធ្វើ​កុងត្រា​សា​ថ្មី​ទៀត បន្ត​តាំងពី​១២​ខែ​រហូតដល់​បី ទៅ​បួន​ឆ្នាំ​ដោយ​អត់​ព្រម​ដាក់​ជាង​សាងសង់ ទេ​។​ខាង​ថៅកែ​បុរី​គេចវេះ​មិន​ព្រម​ដោះស្រាយ​ជាមួយ​អតិថិជន​ទេ​។

​អ្នកស្រី សេក ចាន់​រ៉ា បញ្ជាក់​ទៀត​ថា “​គាត់​ដាក់ពាក្យ​ប្តឹងទៅ​ខណ្ឌ​ឲ្យ​ជួយ​អន្តរាគមន៍ គឺ​គេ​មិនមាន​ដំណោះស្រាយ​ឲ្យ​ទេ បែរជា​ហៅ​ប្រជាពលរដ្ឋ​ទៅ​សម្រួល ។ ទៅ​សម្រួល​យ៉ាងម៉េច ប្រជាពលរដ្ឋ​ចង់​ឲ្យ​ខាង​ខណ្ឌ​ហៅ ភាគី​ទាំងសងខាង​មក​តទល់​គ្នា​ដោះស្រាយ តែ​ខាង​ខណ្ឌ​កាន់ជើង​ខាង​បុរី គេ​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ប្រជាពលរដ្ឋ​បែរជា​ឲ្យ​ប្រជាពលរដ្ឋ​សម្រួល​ទៅវិញ​”​។ អ្នកស្រី​ថា ខាង​ក្រុមហ៊ុន​មិនមាន​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បែរជា​និយាយ​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ប្តឹង​ទៅដល់​ណា​ប្តឹងទៅ​។

​រហូតមកដល់​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ នេះ កម្ពុ​ជាថ្មី​មិនអាច​ស្វែងរក​ការអត្ថាធិប្បាយ​ពី​លោក​ហម រ៉​ន និង​លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក និង​បុរី​វី​អាយ​ភី បានទេ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម