ព័ត៌មានជាតិ
អាជ្ញាធរខេត្តបង្ហាញថា ការធ្វើយុទ្ធនាការ ក្នុងឱកាស នៃទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍នាពេលនេះជាសារដ៏សំខាន់ខ្លាំងណាស់
សៀមរាប ៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃមូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា AHF បានថ្លែងថា «វិបត្តិកូវីដ-១៩ គឺជាការដាស់តឿនដ៏ធ្ងន់ធ្ងរមួយ សម្រាប់ពិភពលោក ជាពិសេសនៅទូទាំងតំបន់អាស៊ី ដែលមនុស្សនៅតាមប្រទេសជាច្រើន មិនសូវមានឱកាសទទួលបានការចាក់វ៉ាក់សាំង បាត់បង់ការងារ និងកំពុងទទួលរងអសន្តិសុខស្បៀង ក្នុងនោះវិធានការបិទខ្ទប់តឹងរ៉ឹង ក៏បានជះផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ រួមមានការបង្កជាឧបសគ្គ ដល់សមត្ថភាពរបស់តំបន់អាស៊ីក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺអេដស៍ និងគំរាមកំហែង ចំពោះវឌ្ឍនភាពដែលសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ»។
លោកបានបន្តថា ខណៈដែលពិភពលោកកំពុងមានកាតព្វកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នោះ អេដស៍ ឬ HIV នៅតែបន្តឆាបយកជីវិតមនុស្សជិត ៧០ម៉ឺននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ដូច្នេះ ប្រការដែលអង្គការ AHF បាននាំគ្នាជិះកង់ ដើម្បីប្រារព្ធទិវាជំងឺអេដស៍ពិភពលោកឆ្នាំ២០២១នាពេលនេះ គឺជាសារមួយរំឭកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ និងបង្ហាញដល់យុវវ័យក៏ដូចជាសាធារណជនទាំងឡាយ ឱ្យមានការប្រុងប្រយ័ត្ននូវជំងឺឆ្លងHIVS និងជំងឺឆ្លងរាតត្បាតដទៃទៀត ស្របពេលដែលពិភពលោក កំពុងបន្តព្យាយាមប្រឹងប្រែងបញ្ចប់ឲ្យបាននូវជំងឺឆ្លងដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តាច់ជីវិតមនុស្សសរុបច្រើនជាង ៣៦លាននាក់មកហើយនោះ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសរៀបចំកម្មវិធីនាំគ្នាជិះកង់ ដើម្បីប្រារព្ធទិវាជំងឺអេដស៍ពិភពលោកឆ្នាំ២០២១ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ដែលធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះ ទៅកាន់តំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប ដោយមានអ្នកចូលរួមជាងមួយរយនាក់។
លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ការធ្វើយុទ្ធនាការក្នុងឱកាសនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាពេលនេះ គឺជាសារដ៏សំខាន់ខ្លាំងណាស់សម្រាប់យុវវ័យ ក៏ដូចជាសាធារណជនទូទៅ ព្រោះខេត្ដសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់ ដែលមានអ្នកទេសចរទៅទស្សនាអង្គររាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយក៏ជាសារមួយក្រើនរំលឹកដល់អ្នករាល់គ្នាថា ជំងឺអេដស៍ នៅតែការគំរាមកំហែងដល់អាយុជីវិតរបស់មនុស្សយើង ប្រសិនបើយើងមានការធ្វេសប្រហែស ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់សាធារណជន ភ្ញៀវជាតិនិងអន្ដរជាតិ សូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងHIVS និងជំងឺឆ្លងដទៃទៀត។
គួររំលឹកថា តាមស្ថិតិថ្មីៗចុងក្រោយរបស់អង្គការ UNAIDS បានបង្ហាញថា មានមនុស្សប្រមាណ៣៨លាននាក់ នៅជុំវិញពិភពលោក បាននឹងកំពុងរស់នៅជាមួយជំងឺអេដស៍ ខណៈនៅឆ្នាំ២០២០ មានមនុស្សរហូតដល់១,៥លាននាក់បានឆ្លងជំងឺនេះ បើទោះបីបច្ចុប្បន្ននេះ មានមនុស្សរាប់លាននាក់ មានឱកាសប្រើប្រាស់ថ្នាំ សង្គ្រោះជីវិត ប្រឆាំងជំងឺនេះក៏ដោយ៕
ដោយ ៖ គឿនវេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ