Connect with us

ព័ត៌មានជាតិ

សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង ជួប​សំណេះសំណាល និង​ចែក​អំណោយ​មនុស្សធម៌​ដល់​អ្នករងគ្រោះ​​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារ​កំព្រា​ដោយសារ​អេដស៍

បានផុស

នៅ

ស្វាយរៀង​ ៖ ដើម្បី​អបអរសាទរ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​បញ្ចប់​វិសមភាព បញ្ចប់​អេដស៍ បញ្ចប់​ជំងឺឆ្លង​រាតត្បាត​ជាស​កល​” និង​លើកកម្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្លើយតប និង​ជំងឺអេដស៍​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ពុធ ទី​០១ ខែធ្នូ ឆ្នាំ ២០២១ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​មនុស្សធម៌រ​បស់​សាខា​ដល់​អ្នករងគ្រោះ​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារកំព្រា​ដោយសារ​អេដស៍​សរុប​ចំនួន ២២៥​នាក់ មកពី​ស្រុក​ស្វាយជ្រំ ស្វាយទាប រំដួល និង​ក្រុង​ស្វាយរៀង ។

ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស​សាខា ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​សាខា ទីប្រឹក្សា យុវជន​កាកបាទក្រហម និង​អ្នកស្ម័គ្រចិត្ត ។​

ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ផ្សព្វ​ផ្សាយ​បាន​ទូលាយ​នូវ​សារលិខិត​លើកកម្ពស់​កិត្តិនាម និង​គាំទ្រ​ការបំពេញភារកិច្ច​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ​ត្រូវបាន​អញ្ជើញ​អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកស្ម័គ្រចិត្ត និង​យុវជន មក​ចូលរួម​ត្រងត្រាប់​ស្តាប់​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ។

មានប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​លោកជំទាវ ដួង វណ្ណា ប្រធាន​កិត្តិយស​សាខា​បាន​ផ្តាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​អំពី​ការ ការថែទាំ​សុខភាព​រស់នៅ​ប្រកបដោយ​អនាម័យ ជាពិសេស​ត្រូវ​បន្ត​ការ​អនុវត្តិ​វិធានការ ការពារ​ជំងឺ​កូ​វីដ​-១៩ ៣​កុំ ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​ ម្យ៉ាងទៀត ត្រូវ​ណែនាំ​កូនចៅ​ឱ្យ​ជៀស​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន និង​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ត្រឹមត្រូវ​។​

អំណោយ​ដែល​បាន​ផ្តល់​ជូន​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារ​កំព្រា​ដោយសារ​អេដស៍​ចំនួន ២២៥​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​មាន​ អង្ករ ៣០​គ​.​ក្រ​, មី ១​កេស​, ត្រីខកំប៉ុង ១០​កំប៉ុង​, ទឹកស៊ីអ៊ីវ ៦​ដប​, សាប៊ូដុំ ៤​ដុំ​, ទឹកដោះគោ​ខាប់ ៥​កំប៉ុង​, ឃី​ត ១ កញ្ចប់​(​មុង​១ ភួយ​១ សា​រ៉ុង​១ ក្រ​ម៉ា​១), ម៉ាស់ ៥​បន្ទះ​, ជែ​ល ១​ដប​, ថវិកា ៥០,០០០ រៀល​។ ក្នុងឱកាស​នោះដែរ​លោកជំទាវ ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ឧបត្ថម្ភ​បន្ថែម​ក្នុង ១​គ្រួសារៗ ទទួល​ថវិកា ២០,០០០ រៀល​ផងដែរ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម