សន្តិសុខសង្គម
ខូចចិត្តសង្សារស្រឡាញ់ ១ ឆ្នាំជាងទៅរៀបការ ក៏ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន
នារីម្នាក់ ព្រោះតែសង្សារដែលខ្លួនស្រឡាញ់ជាង ១ ឆ្នាំទៅហើយ បែរជាទៅរៀបការនឹងស្រីថ្មីធ្វើឲ្យនាងខូចចិត្តជិះម៉ូតូឡើងលើស្ពានជ្រោយចង្វា ប្រុងនឹងលោតទឹកសម្លាប់ខ្លួន តែសំណាងល្អបានប្រជាពលរដ្ឋចាប់ឃាត់ទាន់ពេល។
ហេតុការណ៍នោះ ដែលបានបង្កការភ្ញាក់ផ្អើលឡើងកាលពីរាត្រីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១នៅលើស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញនារីម្នាក់បានជិះម៉ូតូសេ125 ពណ៌ខ្មៅឡើងលើស្ពានជ្រោយចង្វា លុះដល់ពេលដល់ពាក់កណ្ដាលស្ពានស្រាប់តែនារីរូបនោះបានឈប់ម៉ូតូហើយទុកការបូបដោះស្បែកជើងនៅក្បែរបង្កាន់ដៃស្ពាន ប្រុងនឹងឡើងលោតទឹកសម្លាប់ខ្លួនទៅហើយនោះ គាប់ជួនត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ស្ទុះមកចាប់ឃាត់ទាន់ពេលធ្វើឲ្យការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរបស់នាងមិនបានសម្រេច។
ខណៈដែលប្រជាពលរដ្ឋបានឃាត់នាងទាន់ពេលហើយនោះនាងក៏បានស្រែកទ្រហោយំទាំងទឹកភ្នែកដោយរៀបរាប់ថា ខ្លួនមានឈ្មោះ អាលី អាយុ ២៥ ឆ្នាំ មូលហេតុដែលនាងប៉ងគិតខ្លីដូច្នេះ ដោយសារតែនាងខូចចិត្តជាមួយសង្សារ ដែលខ្លួនស្រឡាញ់អស់រយៈពេលជាង 1 ឆ្នាំទៅហើយបែរជាសង្សាររបស់ខ្លួនចេះតែរកចោទនាងមិនល្អដូចគេ ហើយទៅលួចទៅរៀបការជាមួយអ្នកផ្សេងធ្វើឲ្យនាងខូចចិត្តយ៉ាងខ្លាំង គិតអ្វីមិនចេញកើតក៏សម្រេចចិត្តជិះម៉ូតូពីផ្ទះ ដែលមានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យថ្មី ខណ្ឌមានជ័យ មកស្ពានជ្រោយចង្វា ដើម្បីបញ្ចប់ជីវិតដូច្នេះតែម្ដង។
បន្ទាប់ពីប្រជាពលរដ្ឋ នាំគ្នាលួងលោងដើម្បីកុំឲ្យនាងមានបំណងគិតខ្លីដូច្នេះតទៅទៀតហើយ នាងក៏បានធូរចិត្តខ្លះក៏សុខចិត្តចុះពីលើស្ពានដោយជិះម៉ូតូវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ៕
អត្ថបទ៖ រស្មី
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក