ព័ត៌មានជាតិ
ខេត្តកណ្ដាល ជាប់លេខ១ លើការដោះស្រាយរាល់បញ្ហា សំណូមពររបស់ពលរដ្ឋ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាលបានទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោម ២៥ រាជធានី-ខេត្ត លើប្រសិទ្ធភាពការងារចុះមូលដ្ឋាន និងដោះស្រាយរាល់បញ្ហា សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរជាងគេ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ការរៀបចំលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក នៅថ្ងៃទី១ ខែធ្នូនេះ លោក រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានបញ្ជាក់ថា នៅក្នុងចំណោម ២៥ រាជធានី-ខេត្ត គឺក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល បានទទួលបានចំណាត់ថ្នាក់លេខ ១ លើប្រសិទ្ធភាពការងារចុះមូលដ្ឋាន និងដោះស្រាយរាល់បញ្ហា សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរជាងគេ ដោយទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងការទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនក្តី លោក រាជ សុភទ្ទ ក៏បានជំរុញ និងលើកទឹកចិត្ត ដល់អស់លោក-លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង ១១ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមបន្តខិតខំប្រឹងប្រែងជាបន្តទៀត ជាពិសេសសូមផ្ដោតអារម្មណ៍យកចិត្តទុកដាក់ទទួលយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីជាការឆ្លុះបញ្ចាំងជាមួយការអនុវត្តការងារជាក់ស្ដែងរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធខ្ពស់ សំដៅពង្រឹងលើការងារបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យទទួលបានលទ្ធផលល្អ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ បានអញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សរុបចំនួន ៣ ៥០២ លើក និងទទួលបានសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋសរុបបានចំនួន ១ ១២៩ ករណី នៅក្នុងនោះភាគច្រើនពាក់ព័ន្ធនឹងវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យសង្គមកិច្ចចំនួន ៣២៩ ករណី វិស័យសន្តិសុខសណ្ដាប់ធ្នាប់ និងការផ្ដល់សេវារដ្ឋបាលគ្រប់ប្រភេទចំនួន ២៦០ ករណី និងវិស័យសុខាភិបាលចំនួន ២៥៣ ករណី។
លោកអភិបាលបានបន្តថា ឆ្លើយតបនឹងសំណើរដូចជាសំណូមពរទាំងនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ បានដោះស្រាយសរុបបានចំនួន ១ ១១៧ ករណី និងកំពុងដោះស្រាយសរុបចំនួន ១២ ករណី ដែលផលសម្រេចបាននេះ គឺស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត រួមជាមួយការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល ដែលដឹកនាំដោយ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបធ្វើអោយខេត្តកណ្ដាលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ