Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កំពង់ធំ​ ចុះ​ត្រួត​ពិនិត្យ​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ ខណៈ​ខេត្ត​ផ្សេង​ទៀត​ ដក​ហូត​ដីមក​វិញ​បន្ត​បន្ទាប់

បានផុស

នៅ

អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះ បាន​ដឹកនាំក្រុមការងារចុះ​ពិនិត្យ​ភូមិចាស់របស់​ប្រជាពលរដ្ឋក្នុងតំបន់២ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីពិនិត្យ និងស្រាវជ្រាវទប់ស្កាត់ការទន្ទ្រានដីព្រៃជុំវិញបឹងទន្លេសាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ធំ ប្រាប់កម្ពុជាថ្មីថា ក្រុមការងារខេត្ត​បែង​ចែក​ជាច្រើនក្រុម កំពុងចុះសិក្សាស្រាវជ្រាវ ករណីទន្ទ្រានដីព្រៃលិចទឹកនៅជាប់បឹងទន្លេសាប។ លោកមិនទាន់មានទិន្ន័យជាក់លាក់ ពីការលួចកាន់កាប់ខុសច្បាប់នោះទេ ខណៈដែលខេត្ត​កំពង់ធំ​មានផ្ទៃដីជាប់បឹងទន្លេសាបប្រមាណ ២០ ម៉ឺនហិកតា។

លោក អេង ហ៊ី អ្នកនាំពាក្យរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ក្រុមការងារចម្រុះរបស់រដ្ឋាភិបាលបានចុះស្រាវជ្រាវបទល្មើសទន្ទ្រានដីព្រៃលិចទឹក នៅបឹងទន្លេសាបបានចំនួន ២ ខេត្ត គឺនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ខណៈខេត្តផ្សេងៗដែលនៅជាប់បឹងទន្លេសាបអាជ្ញាធរកំពុងបន្តចុះស្រាវជ្រាវ។ លោកប្រាប់ថា លោកមិនទាន់មានទិន្ន័យជាក់លាក់ជុំវិញករណីទន្ទ្រានដីព្រៃលិចទឹកនៅឡើយនោះទេ។

នៅខេត្តកំពង់ឆ្នាំង អាជ្ញាធរបានដកហូតដីជាង ២ ពាន់ហិកតា ស្ថិតនៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង យកមកគ្រប់គ្រងវិញ។

ចំណែកឯខេត្តបាត់ដំបង អាជ្ញាធរបានរកឃើញ​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ចំនួន​ ២៩​ទីតាំង ​សរុប​ផ្ទៃ​ដី​ ស្មើ​ជាង ១ ម៉ឺនហិកតា (១២.២២១)​ ក្នុងស្រុក​មោង​ឫស្សី ​ស្រុក​សង្កែ ​ ស្រុក​ឯក​ភ្នំ និងស្រុក​ថ្មគោល។

ទិន្ន័យបឋមពីអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ផ្ទៃដីកាប់ទន្ទ្រានព្រៃលិចទឹក ប្រមាណ ១៥.០០០ ម៉ឺនហិកតា ដែលរងការទន្ទ្រាន និងដកហូតយកមកគ្រប់គ្រងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម