Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ហៅ​ឯកអគ្គរាជ​ទូត​ជប៉ុននៅ​ប៉េកាំង​ប្រជុំ​បន្ទាន់​ជុំ​វិញ​ការអធិប្បាយ​របស់​លោក អាបេ

បានផុស

នៅ

ក្រសួង​ការបរទេស​ចិន​បាន​កោះ​ហៅ​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​ទី​ក្រុង​ប៉េកាំង​ដើម្បី​ប្រជុំ​បន្ទាន់​មួយ​កាល​ពី​​ល្ងាច​ ថ្ងៃ​ពុធ ទី​១ ខែ​ធ្នូ បន្ទាប់​ពី​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុនលោក ស៊ីនហ្សូ អាបេ បាន​និយាយ​ថា ទាំង​​ប្រទេស​ជប៉ុន និង​​សហរដ្ឋ​អាមេរិកមិន​អាច​អោប​ដៃ​ឈរ​មើល​បាន​ទេ ប្រសិន​បើ​ចិន​វាយ​ប្រហារ​តៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​ចិន​​ឲ្យ​ដឹង​ថា ឧបការី​ក្រសួង​ការ​បរទេស​ចិន លោក Hua Chunying បាន​ហៅ​ការ​​អធិប្បាយ​របស់​លោក អាបេ ថា«ខុស​ឆ្គង» និង​រំលោភ​លើ​បទដ្ឋាន​ជា​​មូលដ្ឋាន​នៃ​ទំនាក់ទំនងរវាង​ប្រទេស​ចិន និង​ជប៉ុន ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ឯកអគ្គរាជ​ទូត​ជប៉ុនលោក Hideo Tarumi។

លោក Hua បាន​ហៅ​ការ​លើក​ឡើង​របស់​លោក អាបេ ថា​ជា​ការ​ប្រឆាំង​​ដោយ​​បើក​ចំហចំពោះ​អធិបតេយ្យ​ភាព​របស់​ចិន និង​ផ្តល់​ការ​គាំទ្រ​យ៉ាង​ធំ​សម្បើម​ដលកម្លាំង​ឯករាជតៃវ៉ាន់។

សេចក្តីថ្លែង​ការណ៍​និយាយ​ថា ៖«ចិន​ប្រឆាំង​ដាច់​ខាត​រឿង​នេះ» និង​បន្ថែម​ថា លោក Hua​ បាន​ធ្វើ​ការ​បង្ហាញ​យ៉ាង​យ៉ាង​តឹងរឹង​ដល់​ប្រទេស​ជប៉ុន។

កាល​ពី​ថ្ងៃ​ពុធនិយាយ​នៅ​វេទិកា​តាម​អនឡាញ​មួយ​ដែល​រៀប​ចំ​ដោយ​អ្នក​គិត​គូរ​តៃវ៉ាន់​ លោក អាបេ បាន​និយាយ​ថា ការ​ឈ្លាន​ពាន​ដោយ​អាវុធ​​លើ​តៃវ៉ាន់​នឹង​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជប៉ុន។

លោក អាបេ ដែល​បាន​ចុះ​ចេញ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ឆ្នាំ​មុន​ជា​ប្រធាន​ក្រុម​ធំ​បំផុត​នៃ​គណបក្សប្រជា​ធិបតេយ្យ​សេរី និង​នៅ​តែ​មាន​ឥទ្ធិពល​​ក្នុង​ជួរ​បក្ស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម