សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជិះម៉ូតូបុកនិងវាយលើសមត្ថកិច្ច
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹង បានឃាត់ក្រុមជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១២នាក់ដែលជិះម៉ូតូអូសជើង ជិះម៉ូតូបុកសមត្ថកិច្ច និងយកមួកការពារវាយមកលើសមត្ថកិច្ចបណ្តាលឲ្យរងរបួស។ ការឃាត់នេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ទី១-ឈ្មោះ ឌុល សុខលាភ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរម៉ានី ឃុំតាកុក ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី២-ឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអូរម៉ានី ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី៣-ឈ្មោះ បន ពឡុត ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិនខេត្តប៉ៃលិន និងបក្ខពួកចំនួន៣ម៉ូតូមានគ្នាចំនួន០៩នាក់ទៀតបានគេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូចំនួន០២គ្រឿង ម៉ាក Honda dream ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1C-7387 និងម៉ាក scoopy ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AQ-3131។
ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ ចំណែកជនសង្ស័យដែលគេចខ្លួនកម្លាំងសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ត ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត