Connect with us

ព័ត៌មានអន្ដរជាតិ

ប្រយ័ត្ន! ថៃប្រាប់ថា ម៉ាស៊ីន PCR ខ្លះរក អូមីក្រុង អត់ឃើញទេ

បានផុស

នៅ

មន្ទីរពេទ្យ Ramathibodi Hospital for Medical Genomics នៃប្រទេសថៃ បានប្រាប់ឲ្យប្រយ័ត្នហើយព្រមានថា ឧបករណ៍ធ្វើតេស្ត PCR មួយចំនួន មិនអាចរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង បានត្រឹមត្រូវទេ។

មន្ទីរពេទ្យនេះនិយាយថា វីរុសបំប្លែងថ្មីនេះមានសមត្ថភាពលូតលាស់ ហើយការធ្វើតេស្តម៉ាស៊ីនធំមួយចំនួន ប្រហែលជាមិនអាចមើលឃើញវីរុសនេះបានឡើយ។

មន្ទីរពេទ្យបានបង្ហោះការរកឃើញរបស់ខ្លួននៅលើ Facebook នាថ្មីៗនេះ ដោយប្រើសំណាកចំនួន ១១៥ ពីអ្នកវិទ្យាសាស្ត្រអាហ្រ្វិកម្នាក់ ដែលមានផ្ទុកលេខកូដហ្សែនវីរុសបំប្លែងខ្លួន Omicron ដើម្បីសាកល្បងថាតើលទ្ធផលពីការធ្វើតេស្ត PCR នឹងមានភាពត្រឹមត្រូវកម្រិតណា។ លទ្ធផលនៃការពិសោធន៍របស់ពួកគេគឺពិបាកស្មានណាស់។

មន្ទីរពេទ្យនិយាយថា “យើងបានរកឃើញថា ឧបករណ៍តេស្ត PCR មួយចំនួន អាចផ្តល់ភាពវិជ្ជមានខ្សោយ ឬអវិជ្ជមានមិនពិត ដោយសារមេរោគនេះអាចមានសមត្ថភាពលូតលាស់”។

គួរបញ្ជាក់ឡើងវិញថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសបំប្លែងខ្លួន Omicron គឺស្ថិតក្នុងចំណោមវីរុសបំប្លែងខ្លួនដែលគួរឲ្យព្រួយបារម្ភ ស្រដៀងនឹងប្រភេទ Delta ដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ បន្ថយថ្លៃសេវាតេស្តរកកូវីដសម្រាប់ម៉ាស៊ីន PCR ដើម្បីកំណត់វីរុស Omicron

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

សំណាក​ចំណីអាហារ​១២​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិនិត្យ​រក​សារធាតុ​ហាមឃាត់

កីឡា៤៦ នាទី មុន

អបអរសាទរ! U20 កម្ពុជា បាន​ឈ្នះ បារ៉ែន បង្កើត​ក្តី​សង្ឃឹម​​ឡើង​វគ្គ​បន្ត​

ចរាចរណ៍២ ម៉ោង មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

Sokha Hotels

ព័ត៌មានពេញនិយម