ព័ត៌មានអន្ដរជាតិ
ថៃ នឹងជួបអាកាសធាតុត្រជាក់បំផុត សីតុណ្ហភាពធ្លាក់ចុះដល់ ៣ អង្សាសេ (មានវីដេអូ)
អាកាសធាតុត្រជាក់ត្រូវបានព្យាករណ៍សម្រាប់ភាគខាងជើង ឦសាន កណ្តាល និងភាគខាងកើតនៃប្រទេសថៃ ខណៈសីតុណ្ហភាពអាចនឹងធ្លាក់ចុះដល់ ៣ ទៅ ៥ អង្សាសេ រហូតដល់ថ្ងៃអាទិត្យ ។

នាយកដ្ឋានឧតុនិយមបាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធសម្ពាធខ្យល់ខ្ពស់ខ្លាំងមួយទៀតពីប្រទេសចិននឹងគ្របដណ្តប់លើប្រទេសថៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែធ្នូ ហើយអាកាសធាតុនឹងចុះត្រជាក់ជាមួយនឹងខ្យល់បក់ខ្លាំង ។
សីតុណ្ហភាពនៅ ភាគឦសាន ខាងជើង កណ្តាល និងភាគខាងកើត នឹងធ្លាក់ចុះពី ៣ ទៅ ៥ អង្សាសេ ហើយកំពូលភ្នំនៅ ភាគខាងជើង និងឦសាន អាចនឹងមានសីតុណ្ហភាពទាបពេលព្រឹកពី ៣ ទៅ ១២ អង្សាសេ ។

ជាចុងក្រោយនាយកដ្ឋានឧតុនិយមបានណែនាំប្រជាជនថៃនៅ ភាគខាងជើងឲ្យថែរក្សាសុខភាពរបស់ពួកគេ ព្រោះអាចរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ បន្ថយថ្លៃសេវាតេស្តរកកូវីដសម្រាប់ម៉ាស៊ីន PCR ដើម្បីកំណត់វីរុស Omicron

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់