Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនមួយទៀត អះអាងថា ថ្នាំរបស់ខ្លួន អាចយកឈ្នះ Omicron បាន

បានផុស

នៅ

ក្រុមហ៊ុនឱសថ GlaxoSmithKline នៅថ្ងៃព្រហស្បតិ៍ទី២ខែធ្នូនេះបាននិយាយថា ការវិភាគមន្ទីរពិសោធន៍នៃការព្យាបាលជំងឺកូវីដ១៩ ផ្អែកលើអង់ទីគ័រដែលខ្លួនកំពុងអភិវឌ្ឍជាមួយដៃគូអាមេរិក Vir បានបង្ហាញថា ថ្នាំរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនផលិតថ្នាំអង់គ្លេសមួយនេះបាននិយាយថា ការធ្វើតេស្តមន្ទីរពិសោធន៍ និងការសិក្សាលើសត្វកណ្តុរបានបង្ហាញថា ថ្នាំ Sotrovimab មានសមត្ថភាពប្រឆាំងនឹងមេរោគដែលត្រូវបានបង្កើតឡើងដោយវិស្វកម្មជីវសាស្រ្តដោយ មេរោគនេះមានផ្ទុកបម្រែបម្រួលសំខាន់ៗមួយចំនួនដូចទៅនឹងវីរុសបំប្លែងថ្មី Omicron ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្តកំពុងបន្តដើម្បីបញ្ជាក់លទ្ធផល ប្រឆាំងនឹងបម្រែបម្រួលរបស់វីរុស Omicron ទាំងអស់ ហើយការធ្វើបច្ចុប្បន្នភាពត្រូវបានគេរំពឹងទុកថានឹងបញ្ចេញនៅចុងឆ្នាំនេះ។

ព័ត៌មាននេះកើតឡើង បន្ទាប់ពីគណៈកម្មាធិការជំនាញមួយ បានបោះឆ្នោតដើម្បីផ្តល់អនុសាសន៍ឲ្យរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) អនុញ្ញាតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុន Merck សម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។

វាជាថ្នាំប្រឆាំងមេរោគដំបូងគេ ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនដ៏ធំទូលាយរួមទាំងមេរោគ Omicron ដ៏កាចសាហាវផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អង់គ្លេស ទិញវ៉ាក់សាំងជាង ១០០លានដូសបន្ថែម ទុកចាក់ដូសទី៤ ទី៥ ដើម្បីប្រយុទ្ធជាមួយ Omicron

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម