ព័ត៌មានអន្ដរជាតិ
Omicron ឆ្លងសាហាវមែន តែមិនទាន់សម្លាប់អ្នកជំងឺណាម្នាក់ឡើយ
កន្លងមកក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Bambino Gesu នៅ ទីក្រុង Rome ប្រទេសអ៊ីតាលីបាននិយាយនៅ ក្នុងសេចក្ដីថ្លែងការណ៍មួយថា វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron មានអត្រាឆ្លងច្រើនជាងវីរុសបំប្លែងខ្លួនឥណ្ឌា Delta រហូតដល់ទៅ ៥ ដង ។
ទោះជាយ៉ាងនេះក្ដី អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា រហូតមកដល់ពេលនេះមិនមានការស្លាប់ដែលទាក់ទងនឹងវីរុសបំប្លែងខ្លួន Omicron ត្រូវបានរាយការណ៍នៅ ឡើយទេ ទោះបីជាវាមានសក្តានុពលក្នុងការគេចចេញពីខែលការពារប្រឆាំងនឹងភាពស៊ាំដែលបណ្តាលមកពីវ៉ាក់សាំង និងឆ្លងសាហាវក៏ដោយ ។
ទន្ទឹមនោះកាលពីថ្ងៃចន្ទ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទោះជាយ៉ាងណាក៏ដោយហានិភ័យជាសកលពីការរីករាលដាលនៃវីរុស Omicron គឺ “ខ្ពស់ណាស់” ហើយបានជំរុញឲ្យប្រទេសសមាជិកចំនួន ១៩៤ ពន្លឿនការចាក់វ៉ាក់សាំងដល់ក្រុមដែលមានហានិភ័យខ្ពស់ ។
រហូតមកដល់ពេលនេះវីរុសបំប្លែងខ្លួន Omicron បានរីករាលដាលនៅក្នុងប្រទេសយ៉ាងហោចណាស់ ៣៣ ហើយ ចាប់តាំងពី WHO ប្រកាសរកឃើញវីរុស Omicron នៅ អាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ។
ប្រទេសទាំងនោះរួមមាន អូស្ត្រាលី អូទ្រីស បែលហ្សិក បុតស្វាណា ប្រេស៊ីល កាណាដា សាធារណៈរដ្ឋឆែក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហ្គាណា ក្រិក ហុងកុង ឥណ្ឌា អៀរឡង់ អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ម៉ូសំប៊ិក ហូឡង់ នីហ្សេរីយ៉ា ន័រវេស ព័រទុយហ្គាល់ អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស អារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួន Omicron ឆ្លងសាហាវជាង Delta រហូតដល់ ៥ ដង (មានវីដេអូ)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?