នយោបាយ
ក្រុមមេធាវីកំពុងរង់ចាំដំណឹងបើកសវនាការលោកកឹម សុខា ឡើងវិញ ក្រោយផ្អាកជិត២ឆ្នាំ
ក្រុមមេធាវីកំពុងតែរង់ចាំដំណឹងពីតុលាការសាលាដំបូងរាជធានីភ្នំពេញរឿងបើកសវនាការលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិឡើងវិញ បន្ទាប់ពីផ្អាកជិត២ឆ្នាំតាំងពីដើមឆ្នាំ២០២០មក។ នេះបើតាមការបញ្ជាក់ប្រាប់របស់លោកស្រីម៉េង សុភារី សហការមេធាវីរបស់លោកកឹម សុខា នៅព្រឹកថ្ងៃសុក្រនេះ។

ថ្លែងប្រាប់កម្ពុជាថ្មី លោកស្រីមេធាវី ម៉េង សុភារី បានលើកឡើងថា គិតមកដល់ពេលនេះ ក្រុមមេធាវីលោកកឹម សុខា មិនទាន់ទទួលបានកម្មវិធីនៃការបើកបន្តសវនាការរូបលោកឡើងវិញនៅឡើយទេ បន្ទាប់ពីបានដាក់លិខិតស្នើសុំជាច្រើនដងរួចមកហើយ។ ប៉ុន្តែ លោកស្រីបានអះអាងថា តាមរយៈសារព័ត៌មាននាពេលកន្លងមក គឺប្រធានសាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងដាក់បញ្ចូលកម្មវិធីបើកបន្តសវនាការរបស់លោកកឹម សុខា ក្នុងពេលឆាប់ៗនេះ។
សារព័ត៌មានកម្ពុជាថ្មី មិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីលោកតាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេនៅព្រឹកថ្ងៃសុក្រនេះ ដោយទូរស័ព្ទទៅចូល តែគ្មានអ្នកលើក។ សូមបញ្ជាក់ថា សវនាការលោកកឹម សុខា ត្រូវបានផ្អាកតាំងពីអំឡុងខែមីនា ឆ្នាំ២០២០មកម្លេះ ដោយសារតែការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ក្រុមមេធាវីលោកកឹម សុខា បានស្នើសុំបន្តសវនាការឡើងវិញជាច្រើនលើក ប៉ុន្តែ តុលាការបានបដិសេធរហូត ក្រោមហេតុផលស្ថានភាពការឆ្លងរាលដាលនៃកូវីដ១៩ នៅមិនទាន់ល្អនៅឡើយ។

លោកកឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ និងនៅក្នុងផ្ទះមួយរយៈមក តុលាការក្រុងភ្នំពេញក៏បានចាប់ផ្តើមបើកសវនាការសំណុំរឿងលោកកឹម សុខា កាលពី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ បច្ចុប្បន្ន តុលាការបានផ្តល់សេរីភាពដើរហើរ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដល់លោកកឹម សុខា វៀរលែងតែ ការធ្វើដំណើរចេញទៅក្រៅប្រទេស និងធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ៕
អត្ថបទ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង