ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្ថាប័នរដ្ឋ និងឯកជនទទួលយកជនមានពិការភាពបម្រើការងារកុំមានការរើសអើង
នាឱកាសអបអរទិវាជនពិការជាតិនិងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការបានបង្ហាញនូវមនោសញ្ចេតនានឹករលឹក និងព្រួយបារម្ភពីសុខទុក្ខរបស់ជនមានពិការភាពទាំងអស់ ក្នុងប្រទេស និងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់បន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរឡើងដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានជំរុញដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឱ្យលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីក្នុងស្ថាប័នរបស់ខ្លួន ដោយគ្មានការរើសអើង ស្របគ្នាជាមួយនឹងការរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាព ដូចជាការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាពការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានានៅតាមទីតាំងសាធា រណៈនិងឯកជនទាំងអស់។
ទន្ទឹមគ្នានេះសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ក្រសួងព័ត៌មានឱ្យណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទួរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានឱ្យបង្កើនម៉ោងផ្សាយឱ្យបានទូលំទូលាយដោយមានការបកប្រែភាសាសញ្ញាជាពិសេសព័ត៌មានស្ដីពីការរាតត្បាត និងវិធីការពារជំងឺកូវីដ-១៩ដល់ជនមាពិការភាព ខណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ត្រូវបង្កើនល្បឿនក្នុងការធ្វើអត្តសញ្ញាណពិការភាពជូនជនមានពិការភាពគ្រប់រូបទូទាំងប្រទេសដើម្បីបង្កលក្ខណៈងាយ ស្រួលជូនដល់ពួកគាត់អាចប្រើបានក្នុងការទទួលបានសេវាសាធារណៈ និងឯកជន។
ជាមួយគ្នានេះ នៅក្នុងសារអបអរទិវាជនពិការជាតិនិងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានរំលឹកពីក្ដីមេត្តាធម៌ និងការលះបង់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តមសីហមុនីនិងព្រះវររាជមាតាដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងយកចិត្តទុកដាក់ដល់សុខទុកកូនចៅមានពិការភាពរបស់ព្រះអង្គដោយ បានប្រោសប្រទានព្រះរាជអំណោយដ៏វិសេសវិសាលថ្លៃថ្លាដល់កូនចៅដែលរងគ្រោះដោយមេរោគកូវីដ-១៩ ពិសេសជនមានពិការភាព។
ក្នុងសារលិខិតដែលមានបួនទំព័រកន្លះក្នុងឱកាសនៃទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិឆ្នាំនេះ សម្ដេចតេជោបានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ អនុវត្តន៍ឱ្យមានប្រសិទ្ធភាព បន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឹកូវីដ-១៩ធ្វើយ៉ាងណាឱ្យដល់ជនមានពិការភាព និងជំរុញដល់ជនមានពិការភាពទាំងអស់ រក្សាវិធានការសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ផងដែរ។
យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឱ្យដឹងថា ជនមានពិការភាពនៅកម្ពុជា មានចំនួនជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ។
ទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ធ្វើឡើងក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការ ភាពដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយ បរិយាបន្ន ផាសុកវត្ថុ និង ចីរភាព» ៕ ដោយ៖ណារី
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់