កីឡា
៦ប្រទេសកោះហៅកីឡាករនៅអឺរ៉ុបមកជួយពាន AFF Cup 2020
ការប្រកួតជើងឯកបាល់ទាត់លំដាប់ទី១នៅអាស៊ាន AFF Championship 2020 នឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី៥ ខែធ្នូ ខាងមុខនេះហើយដែលមានក្រុមជម្រើសជាតិនៅអាស៊ានទាំង១០ត្រូវប្រជែងគ្នា។
ត្រៀមកម្លាំងស្នួលរៀងៗខ្លួន ក្រុមជម្រើសជាតិមួយចំនួនបានកោះហៅសមាជិករបស់ខ្លួនដែលកំពុងប្រដាប់អាជីពនៅតំបន់អឺរ៉ុបដើម្បីពង្រឹងក្រុម។

ក្រុមជម្រើសជាតិថៃ៖ ថៃបានកោះហៅសមាជិក៣នាក់ដែលប្រកបអាជីពនៅតំបន់អឺរ៉ុបគឺអ្នកចាំទី Kawin Thamsatchanan, ខ្សែការពារ Jonatham Khemdee និងខ្សែបម្រើ Thanawat Suengchitthawon។

អ្នកចាំទី Thamsatchanan កំពុងលេងនៅក្លឹប OH Leuven ក្នុងលីគកំពូលរបស់ប្រទេសបែលហ្ស៊ិក។ ខ្សែការពារ Khemdee លេងនៅក្លឹប Odense Boldkub ក្នុងលីគកំពូលប្រទេសដាណឺម៉ាក និងខ្សែបម្រើ Suengchitthawon មកពីក្លឹបលីគកំពូលអង់គ្លេស Leicester City។

ក្រុមជម្រើសជាតិហ្វីលីពីន៖ ជម្រើសជាតិមួយនេះក៏ហៅកីឡាករមកពីតំបន់អឺរ៉ុបច្រើនដែរគឺខ្សែការពារ Jesper Nyholm លេងនៅក្លឹប Djurgårdens IF ប្រទេសស៊ុយអែត។ ខ្សែប្រយុទ្ធ Angel Guirado ក្លាយជាសមាជិកសំខាន់ម្នាក់ដែលបច្ចុប្បន្នលេងនៅក្លឹប St Joseph’s នៅហ្គីប្រាលតារ។


ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី៖ ក្រុមនេះបានដាក់ក្តីរំពឹងលើ Elgan Bagot ជាខ្សែការពារវ័យក្មេងលេងនៅក្លឹបអង់គ្លេស Ipswich Town។ រូបគេទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗដូចជា Manchester United, Everton នុង West Ham ក្នុងឆ្នាំនេះ ប៉ុន្តែសម្រេចបន្តកុងត្តាជាមួយក្លឹប Ipswich។ ជាមួយគ្នា ខ្សែបម្រើពេញដោយទេពកោសល្យវ័យក្មេង Witan Sulaeman ដែលកំពុងលេងនៅក្លឹប Lechia Gdansk ប្រទេសប៉ូឡូញក៏ត្រូវបានកោះហៅមកដែរ។


ក្រុមជម្រើសជាតិម៉ាឡេស៊ី៖ បានកៅហៅខ្សែការពារស្លាបស្តាំ Dion Cools ដែលកំពុងលេងនៅក្លឹប Midtjylland ប្រទេសដាណឺម៉ាក។ រូបគេធ្លាប់បានលេង៣ប្រកួតក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League។ មុនពេលកោះហៅចូលជម្រើសជាតិម៉ាឡេស៊ី រូបគេធ្លាប់លេងឲ្យយុវជន U18, U19 និង U21 របស់បែលហ្ស៊ិក។ ជាមួយគ្នា ម៉ាឡេស៊ី បាននាំខ្សែប្រយុទ្ធវ័យក្មេង Luqman Hakim ដែលកំពុងលេងនៅក្លឹប Kortrijk ប្រទេសបែលហ្ស៊ិក។


ក្រុមជម្រើសជាតិសិង្ហបុរី៖ ជម្រើសជាតិនេះបានកោះហៅខ្សែប្រយុទ្ធជាក្តីសង្ឃឹម Ikhsan Fandi។ កីឡាករវ័យ២២ឆ្នាំនេះបង្ហាញខ្លួនយ៉ាងទៀងទាត់ឲ្យក្លឹប FK Jerv ប្រទេសន័រវេស។

ក្រុមជម្រើសជាតិឡាវ៖ ខ្សែប្រយុទ្ធ Billy Ketkeophomphone ដែលមានបទពិសោធច្រើននៅប្រទេសអេស្ប៉ាញត្រូវបានកោះហៅចូល ខណៈរូបគេបច្ចុប្បន្ននេះកំពុងប្រកបអាជីពនៅក្លឹបបារាំង Dunkerque.។

ចំណែកក្រុមការពារជើងឯកឆ្នាំចាស់ វៀតណាម ទីម័រខាងកើត មីយ៉ាន់ម៉ា និងកម្ពុជាមិនមានកីឡាករមកពីតំបន់អឺរ៉ុបទេ។
ការប្រកួតជើងឯក AFF Cup ធ្វើនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ