Connect with us

ព័ត៌មានជាតិ

ខេត្តចន្ទបុរី ត្រៀមទទួលពលករខ្មែរតាមកិច្ចព្រមព្រៀង ២ ម៉ឺននាក់ ចូលទៅធ្វើការ

បានផុស

នៅ

រដ្ឋាភិបាលថៃ បានអនុញ្ញាតរួចរាល់ហើយ ក្នុងកិច្ចពិភាក្សាគ្នាដាក់ឲ្យបើកច្រកទ្វារព្រំដែនឡើងវិញ ពិសេសការទទួលយកពលករខ្មែរតាមកិច្ចព្រមព្រៀងចំនួន ២ ម៉ឺននាក់ ដើម្បីចូលទៅធ្វើការក្នុងខេត្តចន្ទបុរី​នាពេល​ឆាប់​ខាងមុខនេះ។ ​ពលករ​ខ្មែរ​ ដែល​អនុញ្ញាត​ឲ្យ​ចូលទៅ​ធ្វើការ​នៅក្នុង​ខេត្ត​នេះ ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​រួចរាល់​ពេញលេញ​យ៉ាងតិច​ចំនួន​២​ដូ​ស​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុ​ថេ ថង​យាំ អភិបាលខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់លោក សុ​ថេ ថង​យាំ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តិ​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ប៉ៃលិន​និង​ខេត្ត​ចន្ទ​បុរី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី ២ ធ្នូ ២០២១ ដោយមាន​ការ ចូលរួម​ពី​ភាគី​កម្ពុ​ជាមាន​អភិបាលខេត្ត​បាត់ដំបង​លោក សុខ លូ និង អភិបាលខេត្ត​ប៉ៃលិន​លោកស្រី បាន ស្រីមុំ ។​

​កិច្ចប្រជុំ​នេះ​ មាន​គោលបំណង ​ដើម្បី​ពិភាក្សា​ការងារ​ក្នុង​ការ​សម្របសម្រួល និង​នីតិវិធី​ជូន​ដល់​ពលករ​ខ្មែរ ​ដែល​ត្រូវ​ចូលធ្វើការ​នៅក្នុង​ខេត្ត​ចន្ទ​បុរី​នៃ​ព្រះរាជាណាចក្រ​ថៃ ​ក្នុង​អំឡុងពេលដែល​ប្រទេស​ថៃ​គ្រោង​នឹងធ្វើ​ការបើក​ច្រកទ្វារព្រំដែន​ទទួល​ពលករ​ ដែល​នៅក្នុង​ខេត្តបាត់ដំបង ​និង​ប៉ៃលិន​នាពេល​ខាងមុខនេះ​។​ ដោយឡែក ​ចំពោះ​ការអនុញ្ញាត​ឲ្យ​ពលករ​អាច​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​គឺ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​នៃ​ប្រទេស​ទាំង ២ និងត្រូវតែមាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​ពេញលេញ​(២​ដូ​ស​)​ត្រូវធ្វើ​តេស្តរក​កូ​វីដ -១៩​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ពលករ​ទាំងនោះ​ ត្រូវបាន​ម្ចាស់​អាជីវកម្ម ​ឬ​សហគ្រាស​របស់​ភាគី​ថៃ​ទំនាក់ទំនង​ផ្ទាល់​ និង​ទទួលខុសត្រូវ​លើ​ពលករ​ទាំងនោះ។​

​លោក សុ​ថេ ថង​យាំ មានប្រសាសន៍​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​ថៃ​បានអនុញ្ញាត​រួចរាល់​ហើយ​ក្នុង​កិច្ច​ពិភាក្សាគ្នា​ដាក់​ឲ្យ​បើក​ច្រកទ្វារព្រំដែន​ឡើងវិញ ​ពិសេស​ទទួល​ពលករ​ខ្មែរ​តាម​កិច្ចព្រមព្រៀង​ចំនួន​២ ម៉ឺន​នាក់​ ដើម្បី​ចូលទៅ​ធ្វើការ​ក្នុង​ខេត្ត​ចន្ទ​បុរី សម្រាប់​រដូវ​ប្រមូល​ផល​ផ្លែឈើ​ហូប​ផ្លែ ដែលមាន​រយៈពេល​ប្រមាណ​ ៣-៤ ខែ​ ខណៈដែល​ប្រទេស​ថៃ​ខ្វះ​កម្លាំង ពលកម្ម​ក្នុងការ​ប្រមូល​ផល​ផ្លែឈើ ។​

​លោក សុ​ថេ ថង​យាំ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​ ការទទួល​ពលករ​ខ្មែរ​ទៅធ្វើ​ការ​ក្នុង​ខេត្ត​ចន្ទ​បុរី​ គឺ​តម្រូវ​ឲ្យ​ពលករ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ពេញលេញ​យ៉ាងតិច​ចំនួន ២ ដូ​ស និង​តាម​គោលការណ៍​ការអនុញ្ញាត​ឲ្យ​ចូលទៅ​បំពេញការងារ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ​ដោយ​ផ្អែកលើ​ខ្លឹមសារ​នៃ​អនុស្សារណៈ​រួមគ្នា​។​

​ការបើក​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាន​ឡែ​ម​ខេត្ត​ចន្ទ​បុរី និង ច្រកទ្វារ​អន្តរជាតិ​ដូង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​,​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ​មិន​ត្រឹមតែ​ដើម្បី​ទទួល​ពលករ​ខ្មែរ នោះទេ វា​មាន​សារសំខាន់​ក្នុងការ​ដោះដូរ​ផលិតផល​កសិកម្ម និង​អ្នកទេសចរ​ទៅវិញទៅមក​ឡើងវិញ​ក្នុង​ជំហាន​សាកល្បង​ ដើម្បី​ឈានទៅដល់​ការបើក​ច្រកទ្វារព្រំដែន​កម្ពុជា-​ថៃ​ ទាំងស្រុង​នាពេលខាងមុខ ៕​

អត្ថបទ​៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

សន្តិសុខសង្គម២២ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម