KPT+
សំណាងពិតៗ មិនចាំបាច់មើលហោរ បើបានជួបមនុស្ស ១០ប្រភេទនេះ
លើវិថីជីវិតរបស់យើង ការភព្វប្រសប់នឹងមនុស្សល្អ មិនចេះតែកើតឡើងនោះទេ។ ពេលខ្លះ ទោះយើងខំធ្វើល្អអស់ពីពោះពីពុងក៏ដោយ នៅតែមានមនុស្សខ្លះមិនស្មោះត្រង់នឹងយើង ឬរាប់រកយើងដើម្បីប្រយោជន៍ណាមួយរបស់គេប៉ុណ្ណោះ។

មនុស្សល្អ កម្ររកបានណាស់! ព្រោះមនុស្សល្អ មិនមែនជាមនុស្សដែលមានត្រឹមតែឈ្មោះ ឬស្គាល់គ្នាពេលដើរសប្បាយ ពេលមានលុយ ឬមានអំណាចនោះទេ គឺមនុស្សដែលអាចរួមសុខរួមទុក្ខជាមួយយើងបាន ទោះស្ថិតកាលៈទេសៈបែបណាក៏ដោយ។
យ៉ាងណាមិញ និយមន័យនៃមនុស្សល្អ អាចប្រែប្រួលចំពោះមនុស្សម្នាក់ទៅមនុស្សម្នាក់ អាស្រ័យតាមស្ថានភាពជាក់ស្ដែង រៀងៗខ្លួន។ ប៉ុន្តែបើសិនជាបានជួបនឹងមនុស្សដែលប្រព្រឹត្តទង្វើទាំង ១០ខាក្រោមនេះចំពោះយើង នោះបានន័យថា យើងមានសំណាងបានជួបមនុស្សល្អហើយ។
១. ស្រឡាញ់យើង ដូចសាច់បង្កើតរបស់គេ។
២. គេអាចស្ដាប់រឿងគ្រប់យ៉ាងរបស់យើង តែមិនដែលផ្សាយបន្តនោះទេ។
៣. មិនលួចចាក់យើងពីក្រោយ ឬហែកហួរយើង ទោះខឹងយើងយ៉ាងណា។
៤. ជាមនុស្សទី១ ដែលយើងអាចហៅបាន នៅពេលមានទុក្ខធុរៈ ឬត្រូវការបន្ទាន់។
៤. មិនចេះគុំគួន មិនប្រកាន់ទោស និងមិនចាប់កំហុស។
៥. មិនកុហកយើង និងមិននិយាយបំផ្លើសពីយើងប្រាប់អ្នកដទៃ។
៦. សរសើរផង បង្អាប់ផង តែមិនងាយឈ្លោះជាមួយយើងទេ។
៧. លើកទឹកចិត្ត និងគាំទ្រក្ដីស្រមៃរបស់យើង។
៨. បង្ហាញសុជីវធម៌ និងការគោរពដល់យើងគ្រប់ពេល។
៩. មិនដែលភ្លេចយើង ក្នុងឱកាសពិសេសនានា។
១០. មិនហារមាត់ទារគុណសម្បត្តិពីយើង ទោះបានធ្វើល្អដាក់យើងច្រើនប៉ុនណា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ១៥ ចំណុច អាចធ្វើឱ្យជីវិតយើងធ្លាក់ក្នុងភាពខ្មៅងងឹត
ចុចអាន៖ បុរសមានគុណសម្បត្តិ ៧ យ៉ាងនេះ ស្រីៗចាប់អារម្មណ៍ជាងរូបរាងសង្ហាពីខាងក្រៅ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?