ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីត្រៀមលិខិតរួចរាល់ហើយ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្ន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេចបានត្រៀមព្រះរាជក្រឹត្យនិងត្រៀមលិខិតផ្សេងៗរួចរាល់ហើយ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប៉ុន្តែសម្ដេចបានបញ្ជាក់ថា មិនចង់ឈានទៅដល់ដំណាក់កាលនោះទេ ហើយអ្វីដែលយើងអាចធ្វើបាន គឺការចូលរួមខិតខំទប់ស្កាត់ទាំងអស់គ្នា។
ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈសារអេឡិចត្រូនិកតេលេក្រាម នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នេះ។
សម្ដេចលើកឡើងថា កន្លងទៅថ្មីៗនេះ នៅហាងមួយមានករណីឆ្លងច្រើន ដែលបញ្ហានេះផ្ដើមឡើងដោយការបំពានទៅនឹង កុំលាតបុគ្គល និងខ្វះវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទាក់ទងករណីនេះសម្ដេចបានរំលឹកដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ទាំងអស់ ឱ្យចុះតាមដានពិនិត្យនៅតាមទីតាំងលក់ដូរទាំងអស់ ទាំងផ្សារ និងអគារលក់ដូរនានា និងផ្ដល់ការណែនាំឲ្យពួកគាត់អនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ ហើយប្រសិនបើទីតាំងដុះមិនអនុវត្តទេ ត្រូវប្រើសិទ្ធិអំណាចរបស់រដ្ឋបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្ដោះអាសន្នសិន ពីព្រោះយើងគ្មានជម្រើសណាមួយក្រៅពីនេះនោះឡើយ គឺមានតែគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស់ អនាម័យ។
សម្តេចថា មានហាងមួយចំនួនមិនបានបំពេញនូវលក្ខខណ្ឌត្រឹមត្រូវរបស់ក្រសួងសុខាភិបាលនោះទេ ប៉ុន្តែកន្លងមកមានការថ្លោះធ្លោយខ្លះ របស់អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ដែលនាំឲ្យមានការរីករាលដាលតាមសហគមន៍។ “ខ្ញុំស្នើឲ្យពិនិត្យអោយបានហ្មត់ចត់និងម៉ឺងម៉ាត់ជាមួយនឹងការអនុវត្តគាត់នៅគម្លាតសង្គមព្រាបសុវត្ថិភាពដែលក្នុងនោះគម្លាតពីបុគ្គលម្នាក់ទៅកាន់បុគ្គលម្នាក់បន្ថែមទៅដោយការពាក់ម៉ាស”។
ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំដូចទទូចទៅដល់ហាងទាំងអស់ អ្នកលក់ដូរ អ្នករកស៊ី អ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ហើយការចូលទៅហាងលក់ដូរទំនិញ ឬហាងលក់ដូរនានា អនុវត្តគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល និងការណែនាំជាច្រើនកន្លងមក។
ជាមួយនឹងការលើកឡើងខាងលើនេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំបានត្រៀមរួចរាល់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ ដឹងសារលិខិត ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងព្រាងអនុក្រឹត្យ លិខិតសម្រាប់ប្រធានរដ្ឋសភា ព្រឹទ្ធសភា រួចស្រេចទៅហើយ ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហាននេះនោះទេ។ ពីព្រោះវានឹងធ្វើឲ្យគាំងសេដ្ឋកិច្ចកម្ពុជាទាំងស្រុងតែម្ដង។
ប្រសិនបើបិទប្រទេស ឬបិទផ្នែកណាមួយរបស់ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើអោយគាំងនៅដំណើរការសេដ្ឋកិច្ច ជាពិសេសប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង ប៉ុន្តែអ្វីដែលអាចជំនួសបាន គឺយើងត្រូវខិតខំតាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្ដង។ សូមបងប្អូនទាំងអស់គ្នាធ្វើការយោគយល់ ចំពោះស្ថានការណ៍មិនមែនសម្រាប់អ្នកណានោះទេ បុគ្គលណាទេ ក៏ប៉ុន្តែសម្រាប់របស់សាមីខ្លួនតែម្ដង។ តាំងពីគ្រាដំបូង ខ្ញុំបានចាប់ផ្ដើមនិយាយថា យើងចាប់ផ្ដើមពីមនុស្សម្នាក់ ហើយចម្លងទៅដល់គ្រួសារ និងបន្ទាប់ទៅ នឹងឆ្លងទៅដល់សហគមន៍របស់យើង ដែលវានឹងបំភ្លេចបំផ្លាញធ្ងន់ធ្ងរ ចំពោះប្រទេសជាតិរបស់យើង”។
សម្ដេចបានបញ្ជាក់ទៀតថា រយៈពេល១៥ ថ្ងៃ ដែលយើងគ្រប់គ្រងបាន ឬគ្រប់គ្រងមិនបាន គឺស្ថិតក្នុងរយៈពេល១៥ថ្ងៃនេះ ប៉ុន្តែមកដល់ពេលនេះមានរយៈពេល៦ ថ្ងៃហើយ។ ទើបតែថ្ងៃនេះទេ ដែលមានអត្រាឆ្លងតិច គឺម្នាក់ប៉ុណ្ណោះ បើប្រៀប ធៀបទៅនឹងប៉ុន្មានថ្ងៃមុនមានចំនួនច្រើន ប៉ុន្តែមិនមែនមានន័យថាយើងបានបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកានោះទេ គឺយើងត្រូវខិតខំបន្តទៀត មិនដឹងថា ការលាក់ខ្លួនរបស់ជំងឺនេះ ស្ថិតនៅទីណាទៅទៀត ដូច្នេះសម្ដេចស្នើឲ្យគ្រប់ទីកន្លែងទាំងអស់ធ្វើការប្រុងប្រយ័ត្នខ្ពស់ខ្ពស់ ហើយហាងខ្លះ ដែលបានបិទ គឺត្រូវបិទមួយរយៈ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ ហើយបន្ទាប់មកចាំបើកឡើងវិញ ក៏មិនទាន់យឺតពេលដែល។ ជាជាងយើងទុកហាងនោះ អោយក្លាយជាជម្រកនៃជំងឺដែលក្រោយមកយើងមិនអាចគ្រប់គ្រងបាន។
ជាមួយគ្នានោះសម្ដេចតេជោហ៊ុន សែន បានសម្ដែងក្តីសង្ឃឹមថា បងប្អូនប្រជា ពលរដ្ឋទាំងអស់ នឹងធ្វើការយោគ យល់ ជាមួយនឹងសភាពការណ៍ដែលបាននឹងកំពុងកើតឡើងនៅក្នុងប្រទេសនាពេលនេះ ហើយសម្ដេចបានអំពាវនាវឲ្យអ្នកដែលដឹងខ្លួនថា មានការពាក់ព័ន្ធទាំងអស់ត្រូវទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង