ព័ត៌មានជាតិ
ជូនដំណឹងដល់ពលករកម្ពុជា ផ្អាកធ្វើដំណើរចូលប្រទេសជប៉ុនបណ្តោះអាសន្ន
រដ្ឋមន្រ្តីក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៉ិត សំហេង បានជូនដំណឹងពីការផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុន សម្រាប់កម្មសិក្សាការី និងពលករជំនាញកម្ពុជា។
បើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុនជាបណ្តោះអាសន្នចំពោះអ្នកដំណើរថ្មី រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជាដែលត្រៀមចេញដំណើរទៅធ្វើការនៅប្រទេសជប៉ុន សម្រាប់រយៈពេល០១ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដើម្បីបង្ការការឆ្លងរីករាលដាលនៃវីរុស ភវីដ-១៩ បំប្លែងថ្មីឈ្មោះអូមីក្រុង (Omicron)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សា ការី-ពលករជំនាញដែលត្រៀមចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ជ្រាបជាព័ត៌មានតាមការគួរ។


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ